ព័ត៌មានជាតិ
អង្គការទស្សនៈពិភពលោកបង្ហាញផលវិជ្ជមានពីកម្មវិធីអភិវឌ្ឍជាង១០ឆ្នាំក្នុងសហគមន៍នៃស្រុកចំនួនបីរបស់កម្ពុជា
បន្ទាប់ពីរយៈពេលជាង១០ឆ្នាំនៃការងារអភិវឌ្ឍដើម្បីការផ្លាស់ប្រែ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា នឹងបិទបញ្ចប់កម្មវិធីតំបន់ចំនួន៣របស់ខ្លួន ក្នុងស្រុកបរិបូណ៍ ស្រុកជីក្រែង និងស្រុកស្អាង។ ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ អង្គការទស្សនៈពិភពលោកបានបង្ហាញនូវផលជះវិជ្ជមានទាំងចំពោះកុមារ និងសហគមន៍នៅក្នុងស្រុកទាំង៣។

តាមអង្គការទស្សនៈពិភពលោក កម្មវិធីអភិវឌ្ឍនេះគឺមានការគាំទ្រពីអង្គការទស្សនៈពិភពលោកហុងកុង នូវែលហ្សេឡង់ និងកាណាដា ដែលកម្មវិធីនៅតំបន់ទាំង៣ បានផ្តល់ផលដល់ប្រជាពលរដ្ឋចំនួនជាង១០ម៉ឺននាក់ ដោយក្នុងនោះ ជាងមួយភាគបី គឺជាកុមារ និងជាង១ម៉ឺននាក់ គឺជាកុមារងាយរងគ្រោះបំផុត។ កម្មវិធីអភិវឌ្ឍនេះ រួមានក្នុងការអនុវត្តកម្មវិធីសុខភាព ទឹកស្អាត និងអនាម័យ កម្មវិធីកិច្ចការពារកុមារ និងកម្មវិធីអប់រំ ជាដើម។

តាមរបាយការណ៍របស់អង្គការទស្សនៈពិភពលោក តាមរយៈកម្មវិធីខាងលើ ក្នុងស្រុកទាំង៣ ដែលរួមមានស្រុកបរិបូណ៍ ស្រុកជីក្រែង និងស្រុកស្អាង បានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលដោយតាមខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ និងការផ្លាស់ប្រែឥរិយាបទក្នុងការបន្ទោរបង់។ នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង អត្រាបំបៅទឹកដោះម្តាយតែមួយមុខគត់ បានកើនឡើងយ៉ាងខ្លាំងពី ១៣% ដល់ ៩៤% ខណៈដែលអត្រាកុមារក្រិសក្រិន បានថយចុះជាងពាក់កណ្តាល។ នៅស្រុកជីក្រែង ខេត្តសៀមរាប អត្រានៃការសម្រាលកូនដោយបុគ្គលិកជំនាញបានកើនឡើងពី ១៥% ដល់ ១០០% ខណៈនៅស្រុកស្អាង ខេត្តកណ្ដាល សម្រេចបាននូវការកាត់បន្ថយអត្រាកុមារក្រិសក្រិន និងការទទួលបានទឹកស្អាតប្រើប្រាស់ស្ទើរតែទាំងស្រុង។

សម្រាប់លើការអប់រំ គឺមានការកើនឡើងនៅទូទាំងស្រុកទាំង៣ ដោយសហគមន៍នីមួយៗបានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ រាប់ទាំងលទ្ធភាពនៃការអានរបស់សិស្សបានកើនឡើង២ដង អត្រាបោះបង់ការសិក្សាបានធ្លាក់ចុះគួរឱ្យគួរកត់សម្គាល់ពី៦៣% មកត្រឹមទាបជាង៣%។ ខណៈការជំរុញតួនាទីរបស់ឪពុកម្តាយកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការរៀនសូត្រកម្រិតមូលដ្ឋានរបស់កូនពួកគេ។
កម្មវិធីនៅតំបន់ទាំង៣ខាងលើរបស់អង្គការទស្សនៈពិភពលោក ក៏បានផ្ដោតលើយុវជន និងភាពជាអ្នកដឹកនាំសហគមន៍ផងដែរ គឺអភិបាលកិច្ច និងការពង្រឹងសិទ្ធិអំណាចយុវជន តាមរយៈការបង្កើតយន្តការការការពារកុមារនៅគ្រប់ភូមិហើយការចូលរួមរបស់យុវជនក្នុងការសម្រេចចិត្តក្នុងមូលដ្ឋាន ក៏បានកើនឡើង រួមចំណែកកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។ ទន្ទឹមនេះ ក្លឹបយុវជនបានចាប់ផ្តើមគម្រោងដឹកនាំដោយសហគមន៍ចំនួន១៦ ដើម្បីដោះស្រាយបញ្ហាអំពើហិង្សា ការប្រែប្រួលអាកាសធាតុ និងអនាម័យ។

ចំពោះអាជ្ញាមូលដ្ឋានក៏បានពង្រឹងនូវវឌ្ឍនភាពទាំងនោះ តាមរយៈការបែងចែកកញ្ចប់ថវិកាសម្រាប់សកម្មភាពគណនេយ្យភាពសង្គម នៅក្នុងផែនការវិនិយោគឃុំ ខណៈដែលអ្នកដឹកនាំមូលដ្ឋាន ក្រុមយុវជន និងអ្នកផ្តល់សេវាមានភាពម្ចាស់ការ ដើម្បីធានានិរន្តរភាព និងកសាងនូវសមិទ្ធិផលទាំងនេះ នៅពេលដែលអង្គការទស្សនៈពិភពលោកចាកចេញ។

នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា លោក ជេនេស អ៉ីម៉ានូអ៊ែលហ្គីនទីញ សង្កត់ធ្ងន់ថា៖ «សមិទ្ធផលទាំងនេះមិនមែនគ្រាន់តែជាសមិទ្ធផលសម្រេចប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពបន្តបន្ទាប់ទៀត។ កុមារនឹងបន្តរីកចម្រើន ដោយសារតែមានសហគមន៍ជាអ្នកនាំផ្លូវ»។
លោក ថា នៅពេលកម្មវិធីបិទបញ្ចប់ សហគមន៍នឹងនៅតែបន្តលើកកម្ពស់សុខុមាលភាពកុមារ និងការអភិវឌ្ឍដោយខ្លួនឯងបាន៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


