ព័ត៌មានជាតិ
ចក្រភពអង់គ្លេស ចាប់ដៃជាមួយអង្គការទស្សនៈពិភពលោក គាំទ្រការសិក្សារបស់កុមារដែលកំពុងស្នាក់នៅជំរំភៀសសឹក
ចក្រភពអង់គ្លេស តាមរយៈស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញ កំពុងធ្វើការក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ដើម្បីផ្ដល់ការគាំទ្រផ្នែកអប់រំដល់កុមារ ដែលរស់នៅជំរំភៀសសឹកបណ្តោះអាសន្ន ក្រោយរងផលប៉ះពាល់ដោយការផ្លាស់ទីលំនៅនៅតាមព្រំដែនកម្ពុជា-ថៃ។

ភាពជាដៃគូនេះ គឺផ្តោតលើការធានាថាកុមារដែលសាលារបស់ពួកគេត្រូវបានរំខានជាបណ្ដោះអាសន្នអាចបន្តការសិក្សាក្នុងបរិយាកាសសិក្សាដោយសុវត្ថិភាព បរិយាបន្ន និងគុណភាព ខណៈពេលដែលបន្តស្នាក់នៅជំរំភៀសសឹក។ ជាផ្នែកនៃកិច្ចសហការនេះ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កំពុងទស្សនកិច្ចជំរំភៀសសឹកដែលអង្គការទស្សនៈពិភពលោកកំពុងគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ ដោយគូសបញ្ជាក់ពីការចូលរួមជាបន្តបន្ទាប់របស់ចក្រភពអង់គ្លេសក្នុងការគាំទ្រការអប់រំ និងសុខុមាលភាពរបស់កុមារ។

បើតាមអង្គការទស្សនៈពិភពលោក ចាប់ពីដើមខែធ្នូមក ការផ្លាស់ទីរបស់ប្រជាជន ដោយសារស្ថានភាពនៅតាមព្រំដែន បានធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពទទួលបានសេវាអប់រំនៅក្នុងខេត្តមួយចំនួន។ ជាក់ស្ដែងការបិទសាលាបណ្ដោះអាសន្ន និងភៀសសឹកបានរំខានដល់ការសិក្សារបស់កុមារជាច្រើនដែលទាមទារនូវការគាំទ្រផ្នែកអប់រំក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ។

ជំរំក្នុងខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ត្រូវបានអង្គការទស្សនៈពិភពលោក វាយតម្លៃ និងកំណត់ឃើញថា ជាតម្រូវការបន្ទាន់សម្រាប់កន្លែងសិក្សាដែលមានសុវត្ថិភាព សម្ភារៈសិក្សា និងការបន្តបង្រៀនដល់កុមារដែលស្នាក់នៅជាបណ្តោះអាសន្ន។ ផ្អែកលើការរកឃើញទាំងនេះ អង្គការទស្សនៈពិភពលោក ដោយមានការគាំទ្រពីចក្រភពអង់គ្លេស កំពុងបង្កើតថ្នាក់រៀនបណ្ដោះអាសន្ន និងធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យអប់រំខេត្ត និងស្រុក ដើម្បីដាក់ពង្រាយគ្រូបង្រៀន និងផ្តល់ការបង្រៀនស្របតាមកម្មវិធីសិក្សា។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយបានមើលឃើញដោយផ្ទាល់ពីការរំខានដល់ការអប់រំរបស់កុមារ ដោយលោកលើកឡើងថា នេះបានប៉ះពាល់ទាំងឱកាសនាពេលអនាគតរបស់ពួកគេ និងសុខុមាលភាពនៃសហគមន៍របស់ពួកគេ។
លោកឯកអគ្គរាជទូត ថា ភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោក គឺកំពុងជួយធានាថាកុមារនៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នអាចបន្តការសិក្សា ខណៈពេលដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីបំពេញតម្រូវការថ្មីៗ។

លោក ជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានអរគុណចំពោះការគាំទ្ររបស់ស្ថានទូតចក្រភពអង់គ្លេស ហើយបញ្ជាក់ថា តាមរយៈភាពជាដៃគូនេះ នឹងផ្តល់ឱ្យពួកគេនូវរចនាសម្ព័ន្ធ ការយកចិត្តទុកដាក់ និងក្តីសង្ឃឹមដែលកុមារគ្រប់រូប សមនឹងទទួលបាន សូម្បីតែក្នុងស្ថានភាពលំបាកបំផុតក៏ដោយ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


