ព័ត៌មានជាតិ
អង្គការទស្សនៈពិភពលោកជំរុញឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់ ក្នុងពេលជនភៀសសឹកបន្តកើនឡើង
អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា អំពាវនាវឱ្យមានការគាំទ្រជំនួយមនុស្សធម៌ជាបន្ទាន់ និងបង្កើនទំហំការឆ្លើយតប ខណៈពលរដ្ឋរាប់សែននាក់ត្រូវបានភៀសសឹកដោយជម្លោះប្រដាប់អាវុធដែលកើតឡើងជាថ្មីនៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃ។

តាមរបាយការណ៍អង្គការទស្សនៈពិភពលោក ជម្លោះព្រំដែនពេលនេះ បានធ្វើឱ្យជនស៊ីវិលជាច្រើនត្រូវបម្លាស់ទី បាត់បង់ជីវិត និងរងរបួស មានការកើនឡើងជាខ្លាំងនៅទូទាំងខេត្តភាគពាយ័ព្យ និងភាគខាងលិចចំនួន ៧នៃប្រទេសកម្ពុជា រួមមានព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិសាត់ បាត់ដំបង កោះកុង និងសៀមរាប។ ខណៈកុមារប្រឈមមុខនឹងភាពអាសន្ន និងរងគ្រោះធ្ងន់ធ្ងរបំផុត។
បើទោះជារាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រុមសប្បុរសជននានា បាននិងកំពុងផ្តល់ជំនួយជាចាំបាច់ដល់គ្រួសារភៀសសឹកក៏ដោយ ក៏ប៉ុន្តែទំហំនៃវិបត្តិនេះ ត្រូវបានអង្គការទស្សនៈពិភពលោក មើលឃើញថា គឺលើសពីសមត្ថភាពបច្ចុប្បន្ន ដោយបន្សល់ទុកនូវចន្លោះប្រហោងនៃកិច្ចអន្តរាគមន៍មួយចំនួន ដូចជាទីជម្រក សន្តិសុខស្បៀង ទឹកស្អាត អនាម័យ និងការថែទាំសុខភាព។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនភៀសសឹកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនេះ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា កំពុងផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ពិសេសកុមារក្នុងខេត្តដែលរងផលប៉ះពាល់ រួមមានខេត្តព្រះវិហារ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងឧត្តរមានជ័យ។
អង្គការទស្សនៈពិភពលោក ចង់ឱ្យមានការពង្រីកកិច្ចអន្តរាគមន៍ដល់ជនភៀសសឹកជាង២២០.០០០នាក់ ដើម្បីធានាថាពួកគេ និងកុមារទទួលបានជំនួយសង្គ្រោះជីវិត ដោយអំពាវនាវដល់ម្ចាស់ជំនួយ ដៃគូវិស័យឯកជន និងសាធារណៈជនចូលរួមផ្តល់មូលនិធិបន្ទាន់ និងការគាំទ្រជាសម្ភារៈនានា។ ក្នុងនោះក៏មានទាំងការគាំទ្រផ្នែកចិត្តសាស្រ្ត និងការអប់រំគ្រាមានអាសន្នសម្រាប់កុមារ។

លោក ជេនេស អ៊ីម៉ានូអ៊ែល នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានលើកឡើងថា «គ្រួសារដែលត្រូវបានបង្ខំឱ្យផ្លាស់ទីចេញពីផ្ទះសម្បែងរបស់ពួកគេកំពុងប្រឈមមុខនឹងតម្រូវការបន្ទាន់ និងជាបន្តបន្ទាប់ ហើយអង្គការទស្សនៈពិភពលោក កំពុងពង្រីកវិសាលាយ៉ាងសកម្មនូវការការពារកុមារ អនាម័យ និងជំនួយសង្គ្រោះជីវិត ប៉ុន្តែតម្រូវការនៅតែបន្តកើនឡើង»។ លោកថា ការគាំទ្រទាន់ពេលវេលា និងអាចបត់បែនបានពីដៃគូ និងសប្បុរសជន គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារកុមារ និងជួយសង្គ្រោះជីវិតរបស់ពួកគេ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


