ព័ត៌មានជាតិ
ស្វីសផ្ដល់ជំនួយថែទាំសុខភាពផ្លូវចិត្តដល់ជនភៀសសឹកកម្ពុជា ដោយសារជម្លោះព្រំដែន
ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានផ្តល់ការគាំទ្រផ្នែកផ្លូវចិត្តសង្គម និងជំនួយជាសាច់ប្រាក់ដល់ជនភៀសសឹកកម្ពុជារាប់ពាន់នាក់។ ជំនួយរបស់ទីភ្នាក់ងារស្វីស ជាជំនួយមនុស្សធម៌ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសចំពោះជនងាយរងគ្រោះដែលកំពុងប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរពីជម្លោះនេះ។

ការឆ្លើយតប គឺត្រូវបានអនុវត្តនៅទូទាំងជំរុំសុវត្ថិភាពជាច្រើន ក្នុងខេត្តព្រះវិហារ សៀមរាប និងឧត្តរមានជ័យ ដោយផ្តោតយ៉ាងខ្លាំងលើការការពារក្រុមងាយរងគ្រោះ រួមមានកុមារ ស្ត្រី ជនមានពិការភាព និងមនុស្សចាស់។ តាមការឱ្យដឹងដោយអង្គការទស្សនៈពិភពលោក សេវាផ្លូវចិត្តសង្គម ត្រូវបានផ្តល់ជូន ដោយសហការជាមួយដៃគូឯកទេស រួមទាំងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) និងអាជ្ញាធរមូលដ្ឋាន ដោយធានាបាននូវការថែទាំដែលសមស្របតាមបរិបទ និងយកចិត្តទុកដាក់លើការប៉ះពាល់ផ្លូវចិត្ត។

តាមរយៈកិច្ចអន្តរាគមន៍មនុស្សធម៌នេះ អង្គការទស្សនៈពិភពលោក បានបញ្ជាក់ឱ្យដឹងថា ជនភៀសសឹកចំនួនជាង១៤ ៤៧០នាក់ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានទទួលសេវាគាំទ្រផ្លូវចិត្តសង្គមចាំបាច់។ ការឆ្លើយតបបានផ្តល់អាទិភាពដល់ជនងាយរងគ្រោះបំផុត រួមមាន ស្ត្រីចំនួនជាង២ ២០០នាក់ និងកុមារចំនួនជាង១១ ៤០០នាក់ ដែលពួកគាត់ភាគច្រើនរងការប៉ះពាល់ផ្លូវចិត្ត ដែលបណ្តាលមកពីអំពើហិង្សា ការផ្លាស់ទី និងភាពមិនច្បាស់លាស់យូររយៈពេលវែង។
លើសពីនេះ ជនភៀសសឹកចំនួនជាង១ ៣០០នាក់បានទទួលជំនួយសាច់ប្រាក់ ដែលអាចឱ្យគ្រួសាររបស់ពួកគេបំពេញតម្រូវការចាំបាច់ ដូចជាអាហារ ថ្នាំពេទ្យ និងសម្ភារៈជម្រកជាមូលដ្ឋាន ស្របតាមអាទិភាពរបស់ពួកគេ។ អង្គការទស្សនៈពិភពលោក ចាត់ទុកការគាំទ្រផ្នែកថែទាំផ្លូវចិត្តសង្គម និងជំនួយសាច់ប្រាក់ពេលនេះថា បាននាំមកនូវភាពធូរស្បើយផ្នែកសុខុមាលភាពដល់គ្រួសារភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។

លោក Reto Grueninger ជាប្រធានទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងជាទីភ្នាក់ងារកុងស៊ុលប្រចាំនៅកម្ពុជា បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនស្វីស ឈរក្នុងសាមគ្គីភាពជាមួយស្ត្រី បុរស និងកុមារងាយរងគ្រោះរាប់ពាន់នាក់ ដែលត្រូវបានភៀសខ្លួនពីផ្ទះរបស់ពួកគេ ដោយស្វីសចូលរួមកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឆ្លើយតបទៅនឹងវិបត្តិដែលអូសបន្លាយនេះ។
លោក បានបន្តដូច្នេះថា «តាមរយៈភាពជាដៃគូរបស់យើងជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា យើងអាចផ្តល់ជំនួយទាន់ពេលវេលា ដែលផ្តោតលើប្រជាជន ដែលដោះស្រាយតម្រូវការបន្ទាន់ និងគាំទ្រសុខុមាលភាពផ្លូវចិត្តសង្គម។ វិធីសាស្រ្តនេះធានាថាស្ត្រី និងកុមារទទួលបានការការពារ ការថែទាំ និងជំនួយដែលពួកគេត្រូវការ ដើម្បីឆ្លងកាត់ស្ថានភាពលំបាកនេះ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


