កីឡា
លោក Koji ពន្យល់ពីចំណុចខ្វះខាតរបស់កម្ពុជាមានឱកាសមុខទី ធ្វើមិនបានសម្រេច
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ U-23 របស់កម្ពុជា លោក Koji បានពន្យល់ចំណុចខ្វះខាតរបស់កូនក្រុមដែលមានឱកាសច្រើននៅមុខទីហើយ ប៉ុន្តែមិនអាចរកគ្រាប់បាល់បាននោះគឺដោយសារពួកគេនៅយឺតរហូតដល់ខ្សែការពារអាចបិទ ឬមកទាន់។

លោក Koji
ឆ្លើយតបជាមួយសំនួរ ឱកាសមានច្រើនមុខទីគូប្រកួត ប៉ុន្តែកីឡាករកម្ពុជាមិនអាចរកគ្រាប់បាល់បន្ថែមទៀតបានតើលោកគ្រូយល់យ៉ាងណា? លោក Koji បានលើកឡើងថា មើលឃើញពីចំណុចខ្វះខាតរបស់ក្រុមគឺនៅយឺតទម្រាំបានស៊ុតបាល់។ នៅពេលមិត្តរួមក្រុមបានបញ្ជូនបាល់មកកណ្ដាលក្នុងតំបន់ទីរួចមកអ្នកទទួលបាល់មិនទាត់ភ្លាមៗនោះឡើយរហូតដល់ខ្សែការពារមកទាន់ ឬមកបិទបាល់នោះទើបធ្វើឲ្យពួកគេមិនអាចទាត់បានល្អក៏ដូចជាស៊ុតបញ្ជូលសំណាញ់ទីបានសម្រេច។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
បន្ថែមពីនេះទៀតគ្រូបង្វឹកខាងលើក៏មិនសូវពេញចិត្តចំពោះការដាក់កីឡាករមួយឈុតប៉ះជាមួយ អូម៉ង់ នេះដែរ ព្រោះអ្នកដែលចូលលេងទាំងនោះមិនសូវជាប់ជម្រើស ឬបានប្រកួតច្រើននោះឡើយ។ ដឹងស្រាប់ហើយមិនថាតែនៅកម្ពុជានោះឡើយកីឡាករដែលត្រូវបានជ្រើសរើសមកគឺភាគច្រើនជាកីឡាករដែលបានចេញប្រកួតច្រើន ឬបង្ហាញមុខក្នុងការប្រកួតច្រើនដង។ ប៉ុន្តែដឹងហើយថានៅប្រកួតដំបូងរបស់កម្ពុជាមានភ្លៀងធ្វើឲ្យកីឡាករម្នាក់ៗអស់កម្លាំងខ្លាំងដែលរហូតលោកត្រូវបង្ខំចិត្តដាក់កីឡាករថ្មីៗជំនួសបែបនេះ។

បញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U-23 បានយកឈ្នះលើក្រុមបាល់ទាត់ ប៉ាគីស្ថាន ដោយលទ្ធផល ១-0 កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វគ្គជម្រុះក្នុងពូល G នៃពានរង្វាន់ AFC U23 Asian Cup ២០២៦។ បច្ចុប្បន្នកម្ពុជាមាន ៤ពិន្ទុ បន្ទាប់ពីស្មើ 0-0 ជាមួយ អូម៉ង់ និងឈ្នះ ប៉ាគីស្ថាន ១-0។ ប្រកួតបន្ទាប់កម្ពុជានឹងត្រូវប៉ះក្រុមខ្លាំង អ៉ីរ៉ាក់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕





លទ្ធផលការប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


