ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ដកតំណែងរដ្ឋមន្ត្រីប្រាំរូប ក្រោយប្រជាជនធ្វើបាតុកម្ម
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី ០៩ ខែកញ្ញា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានដកតំណែងរដ្ឋមន្ត្រីចំនួនប្រាំនាក់ បន្ទាប់ពីមានការតវ៉ាដោយហិង្សា អង្រួនប្រទេសដែលមានប្រជាជន ២៨៥ លាននាក់នេះ។

បាតុកម្មបានចាប់ផ្តើមបន្ទាប់ពីមនុស្សបានរកឃើញថាសមាជិកសភាកំពុងទទួលបានប្រាក់ឧបត្ថម្ភលំនៅដ្ឋានប្រចាំខែចំនួន ៣ពាន់ដុល្លារ ដែលស្ទើរតែ១០ដងច្រើនជាងប្រាក់ឈ្នួលអប្បបរមាដែលបានធ្វើឱ្យមនុស្សជាច្រើនខឹងសម្បារ។ក្រោយមកបាតុកម្មកាន់តែផ្ទុះឡើងដោយសារការលំបាកផ្នែកសេដ្ឋកិច្ច ភាពអត់ការងារធ្វើរបស់យុវជន និងការស្លាប់របស់អ្នកបើកដឹកជញ្ជូនអាយុ ២១ ឆ្នាំក្នុងអំឡុងពេលការតវ៉ាដោយសារឡានប៉ូលិសបុក។ សរុបនៅក្នុងបាតុកម្មកន្លងមក បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ បើយោងតាមរបាយការណ៍របស់ប៉ូលិស។
ជាការឆ្លើយតបរដ្ឋមន្ត្រីចំនួនប្រាំរូបបានបាត់បង់ការងារ ក្នុងនោះរួមមានរដ្ឋមន្ត្រីហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati ដែលធ្លាប់ធ្វើការនៅ IMF និងធនាគារពិភពលោក និងលោក Budi Gunawan ដែលជារដ្ឋមន្ត្រីទទួលបន្ទុកនយោបាយ និងសន្តិសុខ។ តំណែងលោកស្រី Indrawati ត្រូវបានជំនួសដោយសេដ្ឋវិទូលោក Purbaya Yudhi Sadewa ដែលបានសន្យាថាលោកនឹងផ្តោតលើការជួយសេដ្ឋកិច្ចឱ្យរីកចម្រើន និងធ្វើឱ្យប្រាកដថាការចំណាយរបស់រដ្ឋាភិបាលត្រូវបានប្រើប្រាស់ប្រកបដោយភាពឆ្លាតវៃ។

លើសពីនេះលោក Prabowo បានឆ្លើយតបដោយការដកហូតអត្ថប្រយោជន៍របស់សមាជិកសភាវិញ ផ្អាកការធ្វើដំណើរទៅក្រៅប្រទេស និងដឹកនាំកងកម្លាំងសន្តិសុខដើម្បីបង្រ្កាបបាតុកម្មដែលមានសញ្ញាក្បត់ជាតិ ឬអំពើភេរវកម្ម។ ទោះបីភាពស្ងប់ស្ងាត់បានត្រលប់មកវិញ ប៉ុន្តែភាពតានតឹងលើវិសមភាព អភិបាលកិច្ច និងឥទ្ធិពលយោធានៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅតែមាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


