Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹង​រៀប​ចំ​ពិព័រណ៍​វិស័យ​ផ្គត់ផ្គង់ ម្ហូបអាហារ និង​បដិសណ្ឋារកិច្ច​លេខមួយ​នៅ​ចុង​ខែ​តុលា

បានផុស

នៅ

កម្ពុជា​នឹង​រៀបចំពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច​លេខ​មួយ​របស់​កម្ពុជា CAMFOOD CAMHOTEL EXPOចាប់ពីថ្ងៃទី២២-២៤ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សន្និសីទ​ស្តី​ពី​ពិព័រណ៍​វិស័យ​ផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចលេខមួយរបស់កម្ពុជានៅរសៀលថ្ងៃទី៩កញ្ញានេះ លោកឈុន មករា អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍មានមោទនភាពក្នុងការចាប់ដៃគូជាមួយ CAMFOOD & CAMHOTEL 2025 ដែលជាការតាំងពិព័រណ៍ដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ចរបស់យើងឱ្យឈានទៅស្តង់ដារអន្តរជាតិ។

លោកបាន​បន្ត​ថា ការប្រមូលផ្តុំរួមគ្នារវាងអ្នកជំនាញក្នុងឧស្សាហកម្ម ក្រោមដំបូលតែមួយនេះ នឹងនាំមកនូវភាពប៉ិនប្រសប់ និងគំនិតអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតកាន់តែប្រសើរ មិនត្រឹមតែជាកាតាលីករពង្រឹងសមត្ថភាពក្នុងស្រុករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យប្រទេសកម្ពុជាយើង មានធនធានគ្រប់គ្រាន់ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយភាពសំបូរបែបនិងទូលំទូលាយនៅក្នុងអាស៊ាន។

ពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់នេះនឹងបើកបង្ហាញអំពីឧត្តមភាពនិងការវិវត្តនៃសង្វាក់ផ្គត់ផ្គង់សម្រាប់ ម្ចាស់អាជីវកម្ម ហាងកាហ្វេរ ភោជនីយដ្ឋាន សណ្ឋាគារ រីសត បារ ក្លឹប ផ្សារទំនើប មីនីម៉ាត និងអ្នកចែកចាយបន្ត ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានិងការវិវត្តន៍ចុងក្រោយបង្អស់ពីរសំណាក់អ្នកផ្គត់ផ្គង់នៃផលិតផលនិងសេវាកម្មទាំងក្នុងស្រុកនិងក្រៅស្រុក សម្រាប់ជាចំណេះដឹង បទពិសោធន៍ បណ្តាញទំនាក់ទំនង ការផ្គូផ្គង អាជីវកម្ម និងការស្វែងរកឱកាសថ្មីៗសម្រាប់ពង្រឹងនិងពង្រីកអាជីវកម្មនៃឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទាំងនេះ។

លោក Gerard Leeuwenburgh(ហ្សឺ រ៉ាដ លីវិនប៊ឺក) អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេស នៃក្រុមហ៊ុន Informa Markets បានមានប្រសាសន៍ថា “CAMFOOD & CAMHOTEL បន្តធ្វើជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យផ្គត់ផ្គង់ F&B និងជាកន្លែងជួបជុំសម្រាប់អ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចរបស់កម្ពុជា។ “ដោយមានក្រសួងទេសចរណ៍ និង ក្រសួងពាណិជ្ជកម្មបន្តការគាំទ្រ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងអាជីវកម្ម យើងនៅតែប្តេជ្ញាដាក់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលលំដាប់ថ្នាក់តំបន់សម្រាប់ផ្សព្វផ្សាយបន្ថែមនៃវិស័យ បដិសណ្ឋារកិច្ច និងឧត្តមភាព F&B នៃកម្ពុជាឱ្យកាន់តែល្បឺរន្ធឺ”។

លោកបានបន្តថា ពិព័រណ៍នេះមានអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិប្រមាណជាង២៥០ក្រុមហ៊ុន រួមគ្នាមកពង្រីកបណ្តាញ និងផ្សព្វផ្សាយផលិតផលផ្នែកផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងផ្សំ ប្រព័ន្ធគ្រប់គ្រងសណ្ឋាគារ ហាងកាហ្វេ ភោជនីយដ្ឋាន ឧបករណ៍ផ្ទះបាយ ឧបករណ៍ Barista តែ ស្រា និងដំណោះស្រាយបដិសណ្ឋារកិច្ចប្រកបដោយវិជ្ជាជីវៈ។ អ្នកជំនាញផ្នែកពាណិជ្ជកម្មជាង 6,000នាក់ ត្រូវបានគេរំពឹងថានឹងចូលរួម ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាវេទិកាធុរកិច្ច និងអាជីវកម្មដ៏ធំបំផុតរបស់កម្ពុជា។

ពិព័រណ៍CAMFOOD/CAMHOTEL ឆ្នាំ2025 មិនត្រឹមតែមានការដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មប៉ុណ្ណោះទេថែមទាំងមានរំលេចឡើងកម្មវិធីសំខាន់ៗចំនួន ៥ដែលរៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍វិជ្ជាជីវៈ និងបង្ហាញពីបេតិកភណ្ឌសិល្បៈនៃការធ្វើម្ហូបរបស់កម្ពុជាផងដែររួមមានបទបង្ហាញពីសិល្បៈនៃការចំអិនម្ហូបច្នៃចេញពីគ្រឿងផ្សំក្នុងស្រុករួមជាមួយផលិតផលក្រៅស្រុកអមជាមួយការតុបតែងមុខម្ហូបពីសំណាក់មេចុងភៅជំនាញរៀបចំដោយសមាគមចុងភៅកម្ពុជា។វគ្គសិក្ខាសាលាសម្រាប់ចុងភៅ ដែលរៀបចំដោយសមាគមចុងភៅកម្ពុជា ការប្រកួតឆុងការហ្វេ ការប្រកួតសេវាកម្មបម្រើស្រាក្រហម ពិព័រណ៍ការងារវិស័យទេសចរណ៍ឆ្នាំ 2025 ដោយ ក្រសួងទេសចរណ៍ សម្រាប់​ភ្ជាប់​បុគ្គល​ដែល​មាន​ទេពកោសល្យ​ជាមួយនឹងឱកាសការងារនៅទូទាំងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។

លោកស្រី ប៉ុល គឹមសាន ប្រធាន​សមាគមចុងភៅកម្ពុជា មាន​ប្រសាសន៍ថា “បេតិកភណ្ឌ​ផ្នែក​ធ្វើ​ម្ហូប​ដ៏​សម្បូរបែប​របស់​កម្ពុជាមិនត្រឹមតែជាប្រភពនៃមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញទេសចរណ៍ និងឱកាសពង្រីកសេដ្ឋកិច្ចផងដែរ។ តាម​រយៈ​ការ​បង្ហាញរសជាតិបែបប្រពៃណី រួមជាមួយនឹងបច្ចេកទេសទំនើប CAMFOOD & CAMHOTEL 2025 បានចូលរួមជំរុញឱ្យមេចុងភៅរបស់យើងបំផុសគំនិតច្នៃប្រឌិត និងលើកកម្ពស់មុខម្ហូបខ្មែរនៅលើឆាកពិភពលោកបន្ថែម។

ចំណែកលោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា «អនាគតនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជាពឹងផ្អែកលើកម្លាំងពលកម្មជំនាញ និងសមត្ថភាព។ តាមរយៈ​គំនិត​ផ្តួចផ្តើម​ដូច​ជា ពិព័រណ៍អាជីពទេសចរណ៍ យើង​កំពុង​បង្កើត​ឱកាស​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការ​ភ្ជាប់ទំនាក់ទំនងជាមួយនិយោជកឈានមុខគេ និង​ស្វែង​រក​ការងារ​ប្រកប​ដោយ​អត្ថន័យ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម