ព័ត៌មានអន្ដរជាតិ
វៀតណាមចាប់ផ្ដើមមើលឃើញពី «ជំនន់» ទំនិញអាមេរិក
វៀតណាមចាប់ផ្ដើមមើលឃើញពី «ជំនន់នៃទំនិញអាមេរិក» ជាបណ្ដើរៗនៅឆ្នាំនេះ ខណៈពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បើកទីផ្សារខ្លួនសម្រាប់ទំនិញអាមេរិក ដើម្បីជាថ្នូរនឹងការបន្ថូរបន្ថយពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

កាសែតវៀតណាម VnExpress បានចុះផ្សាយថា ការនាំចូលរបស់វៀតណាមពីសហរដ្ឋអាមេរិក បានកើនឡើង ២៣ ភាគរយ ដល់ ១០,៥ ប៊ីលានដុល្លារ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ដោយលំហូរទំនិញពាក់កណ្ដាលសម្រេចសម្រាប់ផលិតកម្ម និងផលិតផលកសិកម្មកើនឡើងខ្លាំងជាងគេ។
កប្បាសជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ ដោយវៀតណាមបាននាំចូលវារហូតដល់ទៅ ៩៤០ លានដុល្លារ ពោលគឺកើនឡើង ៥៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំនេះ។ នេះបើតាមទិន្នន័យពីគយវៀតណាម។ ប្លាស្ទិកឆៅ ដែលសំដៅលើប្លាស្ទិកមិនទាន់កែច្នៃវិញ បានឡើងឡើងជិត ៤៩ ភាគរយ ដល់ ៦៥៦ លានដុល្លារ។
ជាមួយគ្នានោះ ការនាំចូលសំណល់ដែកបានកើនឡើងទ្វេដងដល់ ១២៥ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីសញ្ញានៃការស្ទុះងើបឡើងវិញដោយឧស្សាហកម្មសំណង់។ ការនាំចូលបន្លែ និងផ្លែឈើវិញ បានកើនឡើង ៤៧ ភាគរយ ដល់ ៣៥៣ លានដុល្លារ ហើយការនាំចូលចំណីសត្វ បានកើនឡើង ២៧ ភាគរយ ដល់ ៤៤៧ លានដុល្លារ។ ការនាំចូលសណ្តែកសៀង បានកើនឡើង ៨ ភាគរយ ដល់ ២៤៨ លានដុល្លារ។

គេមើលឃើញថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបាននិងកំពុងជំរុញធុរកិច្ចក្នុងស្រុក ឱ្យទិញផលិតផលអាមេរិកបន្ថែមទៀតដើម្បីធានាតុល្យភាពពាណិជ្ជកម្ម ។ វៀតណាមដែលមានអតិរេកពាណិជ្ជកម្មជាង ១២៣,៥ ប៊ីលានដុល្លារជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បានរងការដាក់ពន្ធខ្ពស់ ២០ ភាគរយ ពីលោក ត្រាំ ដែលនេះទាបជាងអត្រាចាស់ ៤៦ ភាគរយ។
ជាថ្នូរនឹងការបន្ថូរបន្ថយពន្ធកាលនោះ វៀតណាមបានព្រមព្រៀងបើកទីផ្សារឱ្យទំនិញអាមេរិក ដោយមិនយកពន្ធនាំចូល។ សហព័ន្ធនាំចេញសាច់របស់សហរដ្ឋអាមេរិកនៅវៀតណាម បាននិយាយថា ប្រសិនបើពន្ធគយត្រូវបានកាត់បន្ថយមកត្រឹម ០ ភាគរយ នោះការនាំចូលពីអាមេរិក អាចកើនឡើងពី ២០-៣០ ភាគរយ ក្នុងរយៈពេល ៦ ខែ ដោយសារតម្លៃទំនិញអាមេរិកកាន់តែប្រកួតប្រជែងជាមួយទំនិញអូស្រ្តាលី និងកាណាដា៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


