ព័ត៌មានជាតិ
បារាំងជំរុញដល់កម្ពុជានិងថៃបន្តគោរពបទឈប់បាញ់
ប្រទេសបារាំងតាមរយៈស្ថានទូតរបស់ខ្លួនបានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC កាលពីថ្ងៃទី១០ ខែកញ្ញា និងជំរុញដល់ភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តុការដើម្បីគោរពដល់បទឈប់បាញ់។

ក្នុងការបង្ហោះលើហ្វេសបុកផេកស្ថានទូតបារាំងនៅថ្ងៃទី១៦ ខែកញ្ញានេះ បានសរសេរថា៖ «ប្រទេសបារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់។ ប្រទេសបារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន។ ប្រទេសបារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្រដ៏ពេញទំហឹងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះដើម្បីស្ថិរភាពក្នុងតំបន់»។
បារាំងជាប្រទេសទី៤ ហើយបន្ទាប់ពីអូស្ត្រាលី អង់គ្លេស និងជប៉ុន បានបង្ហោះសារជាសាធារណៈស្វាគមន៍នូវលទ្ធផលនៃកិច្ចប្រជុំ GBC នេះ។ តែបើទោះបីអន្តរជាតិចាប់ផ្ដើមដឹងឮយ៉ាងណាក្ដីក៏ប្រទេសថៃហាក់មិនបានបង្ហាញការគោរពពេញលេញចំពោះកិច្ចព្រមពៀងដែលបានសន្យានឹងកម្ពុជានោះទេ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនទាហានថៃភូមិភាគ២បានធ្វើការចោទប្រកាន់ថាកម្ពុជាបានបង្ហោះដ្រូងជាង៨០គ្រឿងនៅព្រំដែន ហើយមានខ្លះបានហោះចូលជ្រៅក្នុងដែនអាកាសថៃផងដែរ ដែលធ្វើឱ្យអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាចេញមកច្រានចោលដោយថាជាការចោទប្រកាន់ដែលគ្មានភស្ភុតាង គ្មានមូលដ្ឋាន ដែលនាំឱ្យស្ថានភាពព្រំដែនកើនឡើងនូវភាពតានតឹង និងប៉ះពាល់ដល់ទំនុកចិត្តគ្នារវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការពារជាតិស្នើដល់ថៃឱ្យគោរពនូវលទ្ធផលនៃកិច្ចប្រជុំ GBC ត្រង់ចំណុចដែលថាភាគីទាំងពីរត្រូវចៀសវាងចែកចាយព័ត៌មានមិនពិត ឬក្លែងក្លាយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


