កីឡា
វគ្គសិក្សា រដ្ឋបាលកីឡា ៤ ថ្ងៃ ផ្តោតលើការបង្រៀនដល់សិក្ខាកាម ៤ ចំណុចធំៗ
គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) បានបិទវគ្គបញ្ចប់វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពី «រដ្ឋបាល» កីឡាដោយជោគជ័យ កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ វគ្គសិក្សានេះបានដំណើការរយៈពេល ៤ ថ្ងៃ ពោលតាំងពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥។

គោលបំណងនៃការបើកវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពី «រដ្ឋបាល» កីឡានេះ ដើម្បីពង្រឹងចំណេះដឹងក្នុងការងារដឹកនាំ គ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍កីឡា ដល់ថ្នាក់ដឹកនាំកីឡា មន្ដ្រី កីឡា គ្រូបង្វឹកកីឡា ដែលបំរើការងារកីឡានៅតាម សហព័ន្ធកីឡាជាតិ និងនៅតាមអង្គភាពកីឡា នៅទូទាំងប្រទេស ។ ការសិក្សារយៈពេល ៤ ថ្ងៃ គឺបានផ្តោតសំខាន់លើការសិក្សា ៤ ចំណុច។ ទី ១ ការសិក្សាលើ វិទ្យាសាស្ត្រកីឡា ដើម្បីឱ្យមានការយល់ដឹងពីវិធីការពារ និងបង្ការគ្រោះថ្នាក់ពីការហ្វឹកហាត់ ការប្រកួត និងយល់ដឹងពីការសង្គ្រោះបឋម។ ទី ២ សិក្សាលើការរៀបចំព្រឹត្តិការណ៍កីឡា។ ទី ៣ សិក្សាលើ សារធាតុហាមឃាត់ ដែលត្រូវបានហាមប្រើក្នុងវិស័យកីឡា និង ទី ៤ សិក្សាអំពីគុណធម៌ក្នុងកីឡា។
ក្រុមកម្មវិធីបិទវគ្គបញ្ចប់ការសិក្សាសាមគ្គីអូឡាំពិកស្តីពី «រដ្ឋបាលកីឡា» លោក ថោង ខុន មានប្រសាសន៍ ថា៖ «រដ្ឋបាលកីឡាត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់លាស់នូវនិយាមរដ្ឋបាលកីឡាជាតិ និងនិយាមរដ្ឋបាលកីឡាអន្តរជាតិ។ មានន័យថា កម្ពុជាមានគោលនយោបាយកីឡាជាតិ មានគោលការណ៍យុទ្ធសាស្រ្ត និងអភិវឌ្ឍកីឡាជាតិ ដែលជាបន្ទាត់នយោបាយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ក៏ប៉ុន្តែរាល់ការអនុវត្តត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព អនុលោមភាពទៅតាមគោលការណ៍គ្រឹះកីឡាអន្តរជាតិ និងធម្មនុញ្ញអូឡាំពិកអន្តរជាតិ នោះទើបកីឡាមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។

លោកមានប្រសាសន៍បន្ត ថា៖ «វគ្គសិក្សានេះ បានផ្ដល់នូវពុទ្ធិល្អៗ ថ្មីៗ ទាំងរដ្ឋបាលកីឡា បច្ចេកទេសកីឡា វិទ្យាសាស្រ្តកីឡា និងទ្រឹស្ដីកីឡា អាចឱ្យប្អូនៗសិក្ខាកាម យកទៅបម្រើការក្នុងសហព័ន្ធកីឡាជាតិប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែកត្តាសំខាន់ គឺត្រូវយកលទ្ធផលនៃចំណេះដឹងជំនាញពីការសិក្សាទៅអនុវត្តឱ្យបានត្រឹមត្រូវ និងបន្តចែករំលែកដល់គ្រួសារកីឡារបស់ខ្លួនបន្ថែមទៀត ទើបអាចផ្ដល់ផលវិជ្ជមាន និងទទួលបានលទ្ធផលជាក់ស្ដែង ក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡាជំនាញនៅតាមសហព័ន្ធកីឡាជាតិ»។

វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពី «រដ្ឋបាល» កីឡាបានធ្វើឡើងដំបូងនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៩៨ មកទល់ពេលនេះបានចំនួន ៨២ វគ្គរួចមកហើយ ដោយមានសិក្ខាកាមសរុប ២.២៧៩ នាក់ ក្នុងនោះមាន នារី ចំនួន ៣០០នាក់ ។ ក្នុងចំនួន ៨២ វគ្គនេះដោយឡែក រាជធានីភ្នំពេញបើកបាន ចំនួន២១ វគ្គ មានសិក្ខាកាមចូលរួមសិក្សាចំនួន ៧៨១ នាក់ ក្នុងនោះមាន នារី ចំនួន ១៨៣ នាក់ ។
សម្រាប់ឆ្នាំ ២០២៥ មានសិក្សាកាមចំនួន ៥៦ នាក់ បានចូលរួមក្រោយការសិក្សារយៈពេល ៤ ថ្ងៃមកនេះ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផលដូចតទៅ និទ្ទេសល្អណាស់ ៤០ នាក់ = ៧១ %, និទ្ទេសល្អ ៧ នាក់ = ១៣ %, និង និទ្ទេសមធ្យម ៩ នាក់ = ១៦ %៕




អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


