សន្តិសុខសង្គម
Update៖ ករណីឆេះនៅភូមិចំរើនផលសមត្ថកិច្ចគ្រប់គ្រងបានហើយ ខណៈស្ត្រីម្នាក់ថប់ផ្សែងត្រូវបានបញ្ជូនទៅសង្គ្រោះ
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងាររបស់សារព័ត៌មាន កម្ពុជាថ្មី ករណីអគ្គិភ័យដែលឆេះនៅភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ត្រូវបានកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ខណៈមានស្ត្រីវ័យប្រហែលជាង៣០ឆ្នាំម្នាក់ជាម្ចាស់ផ្ទះរងការថប់ដង្ហើមដោយសារផ្សែង។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមសេចក្ដីរាយការណ៍ ទីតាំងកើតហេតុមានយីហោ ម៉ាដាមដា បា និងបណ្ដាលឲ្យឆេះខូចខាតពូក ពិដាន និងសម្ភារៈមួយចំនួន។ ទោះបីយ៉ាងណា សមត្ថកិច្ចជំនាញនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនោះទេ គឺកំពុងស្រាវជ្រាវ ខណៈក្នុងរង្វង់ប្រតិបត្តិការក្នុងករណីអគ្គិភ័យនេះ កម្លាំងជំនាញបានចេញរថយន្ដពន្លត់អគ្គិភ័យដល់ទីតាំងកើតហេតុសរុបចំនួន៤គ្រឿងដើម្បីអន្តរាគមន៍៕
រាយការណ៍៖ រដ្ថា






-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


