ព័ត៌មានជាតិ
យុវតីទើបប្រឡងចប់បាក់ឌុបមួយរូបប្រាប់ថា នឹងចាប់ជំនាញសិក្សាតាមក្តីស្រមៃ មិនរើសជំនាញតាមការអូសទាញពីមិត្តភ័ក្ដិ
យុវតីទើបប្រឡងចប់បាក់ឌុប កញ្ញា ចាន់ អេលី ប្រាប់ថានឹងចាប់ជំនាញសិក្សាបន្តតាមសមត្ថភាពនិងក្តីស្រមៃ និងមិនរើសជំនាញសិក្សាតាមការអូសទាញពីមិត្តភ័ក្ដិនិងមជ្ឈដ្ឋានជុំវិញខ្លួននោះទេ។

ក្រោយដឹងលទ្ធផលប្រឡងបាក់ឌុបបានជាប់ អេលី ដែលបានប្រឡងនៅមណ្ឌលវិទ្យាល័យឥន្រ្ទទេវី និងដែលបានមកកំដរមិត្តភ័ក្រមកមើលឈ្មោះលទ្ធផលប្រឡងនៅមណ្ឌលវិទ្យាល័យទួលទំពូងបានប្រាប់ថា នឹងចាប់យកជំនាញសិក្សាបន្តនៅមហាវិទ្យាល័យតាមក្តីស្រមៃ មិនទោរទន់ទៅតាមការអូសទាញពីមិត្តភ័ក្ដិ ឬការផ្សព្វផ្សាយពីមជ្ឈដ្ឋានជុំវិញខ្លួននោះទេ។
យុវតីវ័យ ១៨ ឆ្នាំរូបនេះប្រាប់ថា កន្លងទៅមានការលើកឡើងពីមុខជំនាញផ្សេងៗតាមមិត្តភ័ក្រ និងតាមបណ្តាញផ្សព្វផ្សាយនានា តែកញ្ញាមើលឃើញថាមុខជំនាញដែលកញ្ញានឹងចាប់សិក្សាបន្តគឺផ្នែកទីផ្សារ (Marketing) ដែលត្រូវចំណូលចិត្តនិងសមត្ថភាពរបស់ខ្លួន។
យុវតីកូនអ្នកភ្នំពេញរូបនេះអះអាងថា ការជ្រើសរើសជំនាញសិក្សាដែលសមស្របសមត្ថភាពសំខាន់ណាស់ បើចាប់ខុសខាតទាំងពេលខាតទាំងលុយ ហើយនឹងអាចពិបាកប្រកួតប្រជែងលើទីផ្សារការងារនៅពេលក្រោយផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


