ព័ត៌មានជាតិ
ស្អែកនេះ ក្រសួងនឹងបិទផ្សាយលទ្ធផលបាក់ឌុបនៅមណ្ឌលប្រឡងម៉ោង៨ព្រឹក និងប្រកាសលើផេកតាមក្រោយ
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបក្នុងថ្ងៃតែមួយគឺនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥ នាវេលាម៉ោង៨ព្រឹក នៅតាមមណ្ឌលប្រឡងទូទាំងប្រទេសដែលផ្ទុយពីរាល់ឆ្នាំប្រកាសពីរថ្ងៃ។ ក្នុងនោះ លទ្ធផលបាក់ឌុបនឹងបិទផ្សាយនៅតាមមណ្ឌលប្រឡងចាប់ពីម៉ោង ៨ព្រឹកតទៅ ខណៈក្រសួងអប់រំ នឹងប្រកាសនៅលើផេកផ្លូវការតាមក្រោយ។

លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៩ខែកញ្ញានេះថា មន្ទីរអប់រំបានចាត់តំណាងទៅយកលទ្ធផលប្រឡងបាក់ឌុបនៅក្រសួងអប់រំនៅឯរាធានីភ្នំពេញរួចហើយ ដើម្បីត្រៀមយកមកបិទប្រកាសនៅតាមមណ្ឌលប្រឡងនៅខេត្តស្វាយរៀងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២០កញ្ញា ដូចមណ្ឌលប្រឡងនានានៅទូទាំងប្រទេសដែរ។ លោកបានបន្តថា« អីចឹងនៅឆ្នាំនេះក្រសួងប្រកាសលទ្ធផលប្រឡងក្នុងថ្ងៃតែមួយនៅទូទាំងប្រទេសតែម្តងខុសពីឆ្នាំមុនប្រកាសនៅភ្នំពេញនិងខេត្តកណ្តាលហើយថ្ងៃបន្ទាប់ទើបប្រកាសនៅតាមខេត្តផ្សេងៗទៀត»។
លោកសង្ឃឹមថា ឆ្នាំនេះនឹងមានបេក្ខជនទៅមើលលទ្ធផលប្រឡងច្រើនព្រោះតាមមណ្ឌលប្រឡងប្រកាសនៅក្នុងថ្ងៃ និងម៉ោងតែមួយ ទើបក្រសួងប្រកាសលទ្ធផលតាមផេកពេលក្រោយ។ លោកថា៖« ការប្រកាសលទ្ធផលក្នុងថ្ងៃតែមួយនេះគឺដើម្បីឱ្យបេក្ខជនក៏ដូចជាអាណព្យាបាលឬមាតាបិតាបេក្ខជនមកមើលលទ្ធផលប្រឡងបានច្រើនកុះករខណៈកន្លងមកបេក្ខជនហាក់មិនសូវមកមើលលទ្ធផលនៅតាមមណ្ឌលទេដោយសារពួកគាត់បានដឹងលទ្ធផលមុនរួចហើយតាមរយៈផេកផ្លូវការរបស់ក្រសួងអប់រំ»។
ចំណែក លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩កញ្ញានេះឱ្យដឹងដែរថា«ដូចគ្នាដែរនៅរសៀលថ្ងៃនេះក្រសួងបានឱ្យទៅយកលទ្ធផលប្រឡងទុកក្នុងមន្ទីរសិន ដោយរក្សាសុត្ថិភាពត្រឹមត្រូវ បន្ទាប់មកយកទៅបិទផ្សាយនៅមណ្ឌលប្រឡងដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននៅតាមមណ្ឌលប្រឡងនីមួយៗ»។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានពន្យល់ថាមូលហេតដែលក្រសួងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃតែមួយពោលគឺនៅថ្ងៃទី២០កញ្ញានេះគឺក្នុងទិសដៅឱ្យប្អូនៗបេក្ខជននៅទូទាំងប្រទេសបានទទួលលទ្ធផលក្នុងពេលជាមួយគ្នាដោយមិនចាំបាច់រង់ចាំដូចរាល់ឆ្នាំ។
ក្រសួងអប់រំ បានចាប់ផ្តើមដំណើរការ ស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ និងដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២០ កញ្ញានៅទូទាំងប្រទេសបន្ទាប់ពីដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនដែលបានចាប់ផ្តើមពីថ្ងៃទី ៣១ សីហា រហូតដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ ។

ជាមួយគ្នានេះ ក្រសួងអប់រំ មិនលើកទឹកចិត្តឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ធ្វើការតវ៉ាទាក់ទងនឹងលទ្ធផលប្រឡងដែលគ្រោងនឹងប្រកាសនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥នៅទូទាំងប្រទេស។ ការមិនលើកទឹកឱ្យមានសកម្មភាពបែបនេះ ដោយក្រសួងអះអាងថា មិនថាដំណើរការប្រឡង និងអត្រាធ្វើកំណែសន្លឹកកិច្ចការរបស់បេក្ខជន គឺប្រព្រឹត្តទៅដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


