ព័ត៌មានជាតិ
ឆ្នាំនេះមានបេក្ខជនប្រឡងជាប់បាក់ឌុបជាង៨៤% ខ្ពស់ជាងឆ្នាំមុនមានត្រឹមជិត៨០%ប៉ុណ្ណោះ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨សីហា ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ត្រូវជា ៨៤.៥៦ ភាគរយ នៃចំនួនបេក្ខជនមកប្រឡង មានការកើនឡើងខ្ពស់បើធៀបទៅនឹងឆ្នាំមុន ដែលមានបេក្ខជនប្រឡបជាប់ត្រឹមជិត៨០%ប៉ុណ្ណោះ។

ក្រសួងអប់រំបានបន្តថា ក្នុងចំណោមបេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់, និទ្ទេស B ចំនួន ៩ ៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់។

តួលេខនេះ បើធៀបទៅនឹងឆ្នាំមុនឃើញថា មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនប្រឡងជាប់ចំនួន ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ % នៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៤ ៦៣៤ នាក់។ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥មានបេក្ខជនចុះឈ្មោះប្រឡងចំនួន១៤៦៧២០នាក់ ស្រី៨១៤៤២នាក់ ចែកជា២៤១មណ្ឌល ត្រូវជា៥៩២៤បន្ទប់ ក្នុងនោះបេក្ខជនមកប្រឡងចំនួន១៤៤៨៤៨នាក់ស្រី៨០៦៩១នាក់៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


