ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បាញ់ព្រមានកប៉ាល់កូរ៉េខាងជើងនៅជិតព្រំដែនសមុទ្រមានជម្លោះ
យោធាកូរ៉េខាងត្បូងបានបាញ់ព្រមានកប៉ាល់ពាណិជ្ជកម្មកូរ៉េខាងជើងមួយគ្រឿងដែលបានឆ្លងកាត់ព្រំដែនសមុទ្រដែលមានជម្លោះនៅក្នុងសមុទ្រលឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ខែកញ្ញា។

ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតខ្សែបន្ទាត់ព្រំដែនខាងជើង (NLL) ដែលជាព្រំដែនដែលគូសដោយបញ្ជាការអង្គការសហប្រជាជាតិបន្ទាប់ពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ប៉ុន្តែមិនដែលត្រូវបានទទួលស្គាល់ដោយទីក្រុងព្យុងយ៉ាងឡើយ។
យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង យោធាបានចេញការព្រមានដោយពាក្យសំដី មុនពេលបាញ់ប្រហារ ហើយទីបំផុតកប៉ាល់បានដកថយទៅខាងកូរ៉េខាងជើងវិញ។ មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់យោធាកូរ៉េខាងត្បូងបានអនុវត្តតាមច្បាប់ធម្មតារបស់ខ្លួន ខណៈពេលដោះស្រាយជាមួយកប៉ាល់កូរ៉េខាងជើង។ ពួកគេបានផ្តល់ការព្រមានជាមុន បន្ទាប់មកបានបាញ់ព្រមាន និងបានធ្វើដោយប្រុងប្រយ័ត្នដើម្បីដោះស្រាយស្ថានការណ៍ដោយមិនបង្កជម្លោះធំជាងនេះ។
ខ្សែបន្ទាត់ព្រំដែនខាងជើងគឺជាចំណុចមួយសម្រាប់ភាពតានតឹងរវាងកូរ៉េទាំងពីរយូរមកហើយ ដោយមានការប៉ះទង្គិចគ្នាកន្លងមកនៅក្នុងតំបន់នេះ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស។ ឧប្បត្តិហេតុកាលនេះបង្ហាញថាព្រំដែនសមុទ្រនៅតែតានតឹងខ្លាំងនិងមិនមានសុវត្ថិភាព។ កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែប្រកែកគ្នាភាពជាម្ខាស់ព្រំដែននិងមិនច្បាស់ថាអ្នកណាគ្រប់គ្រងតំបន់នោះ ហើយពួកគេមិនទាន់បានដោះស្រាយបញ្ហានេះនៅឡើយទេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


