សេដ្ឋកិច្ច
អ្នកខេត្តពោធិ៍សាត់ យកអង្ករផលិតចេញជាបំពង់បឺត ជួយសេដ្ឋកិច្ចកសិករ និងបរិស្ថានសង្គម
សហគ្រាសមួយ ស្ថិតនៅស្រុកគ្រគរ ខេត្តពោធិ៍សាត់ បានជួយទិញអង្ករពីកសិករផលិតចេញជាបំពង់បឺតដាក់លក់លើទីផ្សារ ជួយជំរុញវិស័យកសិកម្ម ការពារបរិស្ថានសង្គម។

លោកស្រី ទិត សុខុម ជាម្ចាស់សហគ្រាសផលិតបំពង់បឺតឆ្ងាញ់ TK & D ប្រាប់ កម្ពុជាថ្មី ថា សហគ្រាសរបស់លោកស្រី បានបង្កើតឡើងតាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ ចូលមកដល់ឆ្នាំ ២០២១ សហគ្រាសបានចាប់ផ្ដើមស្រាវជ្រាវបង្កើតផលិតផលបំពង់បឺត ចេញពីអង្ករ និងម្សៅដំឡូង ដែលសុទ្ធសឹងជាធាតុផ្សំធំៗជាងគេ ក្នុងដំណើរការផលិតបំពង់បឺតនេះ។

យ៉ាងណាមិញ ចំពោះអត្ថប្រយោជន៍របស់បំពង់បឺតឆ្ងាញ់នេះវិញ លោកស្រី ទិត សុខុម បានបញ្ជាក់ថា បំពង់បឺតនេះ វាមានសុវត្ថិភាពខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ (អាចបរិភោគបាន) ជួយការពារបរិស្ថានសង្គមតាមរយៈការកាត់បន្ថយសំណល់ផ្លាស់ស្ទិក។ ជាងនេះទៅទៀត បំពង់បឺតធ្វើចេញពីអង្ករនេះ បានជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជាបានមួយចំណែក ផងដែរ។


សម្រាប់ពេលបច្ចុប្បន្ន បំពង់បឺតផលិតចេញពីអង្ករនេះ កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនខ្មែរ ពិសេសនៅថ្ងៃតាំងពិព័រណ៍ផលិតផលខ្មែរ រយៈពេល៣ថ្ងៃ ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា (ស.ស.យ.ក.) កាលពីថ្ងៃទី ២៦ ២៧ និង២៨ ខែកញ្ញា កាលពីពេលថ្មីៗនេះ ផងដែរ។
លោកស្រី ទិត សុខុម បានឱ្យដឹងទៀតថា ជាចុក្ខវិស័យរបស់សហគ្រាសផលិតបំពង់បឺតឆ្ងាញ់ TK & D ទៅថ្ងៃខាងមុខ មិនត្រឹមតែផលិតបំពង់បឺតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ សហគ្រាស ក៏មានគម្រោងនាំចេញបំពង់បឺតផលិតពីអង្ករខ្មែរនេះ ទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។
គួរឱ្យដឹងថា សហគ្រាសផលិតបំពង់បឺតឆ្ងាញ់ TK & D ជាសហគ្រាសដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ។ បច្ចុប្បន្ន សហគ្រាសមួយនេះ មានទីតាំងស្ថិតនៅស្រុកគ្រករ ខេត្តពោធិ៍សាត់៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


