ព័ត៌មានអន្ដរជាតិ
ចិនកាត់ទោសប្រហារជីវិតសមាជិកក្រុមអ្នកលេង១៦នាក់ ដែលបង្កើតកន្លែងឆបោកតាមអ៊ីនធឺណិតក្នុងប្រទេសមីយ៉ាន់ម៉ា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី២៩ ខែកញ្ញា តុលាការចិនបានកាត់ទោសប្រហារជីវិតសមាជិកក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពលចំនួន ១៦ នាក់ពីបទប្រតិបត្តិការមជ្ឈមណ្ឌលឆបោកដោយហិង្សាក្នុងតំបន់ Kokang ប្រទេសមីយ៉ាន់ម៉ា។

ក្រុមអ្នកលេងនេះសកម្មតាំងពីឆ្នាំ ២០១៥ មកម្លេះ ដោយបានប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីដំណើរការប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត ជួញដូរគ្រឿងញៀន កាស៊ីណូ និងពេស្យាចារ ដែលប្រមូលលុយបានជាង ១០ ពាន់លានយន់ (១.៤ ពាន់លានដុល្លារ)។
អាជ្ញាធរចិនបាននិយាយថា ក្រុមអ្នកលេងបានសម្លាប់មនុស្ស ១៤នាក់ រួមទាំងកម្មករដែលព្យាយាមរត់គេចខ្លួន។ ក្នុងនោះមានករណីមួយបានកើតឡើងក្នុងឆ្នាំ ២០២៣ ដោយសមាជិកក្រុមនេះបានបើកការបាញ់ប្រហារដើម្បីបញ្ឈប់កម្មករពីការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសចិនវិញ។
ក្រៅពីសមាជិក ១៦ នាក់ត្រូវបានកាត់ទោសប្រហារជីវិត មនុស្ស ៥ នាក់បានទទួលបានការបន្ធូរបន្ថយទោសប្រហារជីវិតរយៈពេល ២ ឆ្នាំ ហើយ ២៣ នាក់ផ្សេងទៀតត្រូវបានកាត់ទោសឱ្យជាប់គុកពី ៥ ឆ្នាំទៅមួយជីវិត។

គួរបញ្ជាក់ថាការបង្រ្កាបនេះកើតឡើងចំពេលមានយុទ្ធនាការកាន់តែទូលំទូលាយរបស់ទីក្រុងប៉េកាំងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីរុះរើបណ្ដាញក្រុមឆបោកឆ្លងព្រំដែនដែលចរាចរមនុស្សរាប់ពាន់នាក់ភាគច្រើនជាជនជាតិចិនចូលទៅក្នុងការឆបោកតាមអ៊ីនធឺណិត។
អង្គការសហប្រជាជាតិបានព្រមានថាបណ្តាញបោកប្រាស់បែបនេះរកលុយបានរាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយឥឡូវនេះកំពុងដំណើរការនៅទូទាំងពិភពលោក ដោយមានមនុស្សរាប់សែននាក់ជាប់ក្នុងលក្ខខណ្ឌការងារដែលរំលោភបំពាន។ គិតត្រឹមខែមេសា ឆ្នាំ ២០២៥ប្រទេសចិនបានធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះប្រហែល ៧ ពាន់ នាក់ពីប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


