ព័ត៌មានអន្ដរជាតិ
សិស្សនិងគ្រូ៩០នាក់ទៀតនៅតែជាប់ក្រោមគំនរបាក់បែកបន្ទាប់ពីបាក់រលំសាលារៀននៅឥណ្ឌូណេស៊ី
ឧបទ្ទវហេតុដ៏សោកនាដកម្មបាក់រលំសាលាបង្រៀនសាសនាអ៊ីស្លាម Al Khoziny ក្នុងទីក្រុង Sidoarjo ខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី កាលពីរសៀលថ្ងៃច័ន្ទក្នុងពេលដែលសិស្សានុសិស្ស និងគ្រូបង្រៀនកំពុងអធិស្ឋានបានសង្កត់សិស្សនិងគ្រូរាប់រយនាក់ ខណៈ៩១នាក់ទៀតនៅតែជាប់នៅក្រោមអគារនៅឡើយ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Al Jazeera នៅថ្ងៃទី០១ខែតុលា។

យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី (BNPB) យ៉ាងហោចណាស់មនុស្ស ៩១ នាក់នៅតែជាប់នៅក្រោមគំនរបាក់បែក។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសញ្ញានៃអ្នកនៅរស់រានមានជីវិតចំនួន ៦ នាក់ហើយតាមរយៈចន្លោះតូចៗ ពួកគេត្រូវបានបញ្ចូនអាហារ និងទឹកដើម្បីទ្រទ្រង់ជីវិត។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះ មិនទាន់អាចប្រើប្រាស់ម៉ាស៊ីនធុនធ្ងន់នៅឡើយទេ ព្រោះវាអាចធ្វើឱ្យអគារកាន់តែបាក់រលំ។

ការបាក់រលំដ៏រន្ធត់នេះត្រូវបានសនិដ្ឋានថាបណ្ដាលមកពីសរសរគ្រិះជាន់ខាងលើមិនរាំងមាំនិងសាងសង់ដោយគ្មានការអនុញ្ញាត្ត។ មកទល់ពេលនេះចំនួនអ្នកស្លាប់ជាផ្លូវការមានចំនួនបីនាក់ ហើយមនុស្សជិត១០០នាក់បានរងរបួស។ ជាការឆ្លើយបុគ្គលិកសង្គ្រោះជាង ៣០០នាក់ មកពីក្រុមប៉ូលិស យោធា និងក្រុមឆ្លើយតបគ្រោះមហន្តរាយ កំពុងជីកកកាយដោយដៃ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។
ក្រុមមន្ត្រីឥណ្ឌូណេស៊ីបាននិយាយថា ប្រសិនបើគេបញ្ជាក់ថា គ្មានមនុស្សនៅរស់ទេនោះ ពួកគេនឹងប្រើឧបករណ៍ធុនធ្ងន់ ដើម្បីយកកម្ទេចថ្ម និងយកសាកសពអ្នកស្លាប់ចេញ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


