ព័ត៌មានអន្ដរជាតិ
ផលិតកម្មរោងចក្រថៃធ្លាក់ចុះនៅខែសីហា ដោយសារកំណើននាំចេញចុះខ្សោយ
ផលិតកម្មរោងចក្ររបស់ប្រទេសថៃបានធ្លាក់ចុះកាលពីខែសីហា ដោយសារការចុះខ្សោយនៃកំណើនការនាំចេញ និងវិស័យទេសចរណ៍ ខណៈការឡើងថ្លៃប្រាក់បាតបន្តដាក់សម្ពាធលើសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងឧស្សាហកម្មថៃ បាននិយាយក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារថា សន្ទស្សន៍ផលិតកម្មរោងចក្រថៃ (MPI) បានធ្លាក់ចុះ ៤,១៩ ភាគរយ នៅខែសីហា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងបន្តថា កម្សោយឧស្សាហកម្មរថយន្ត និងការធ្លាក់ចុះនៃទំនុកចិត្តឧស្សាហកម្ម គឺជាកត្តាអវិជ្ជមានរួមចំណែកដល់ការធ្លាក់ចុះនេះ។ បើតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) ផលិតកម្មរថយន្តថៃ ដែលជាមជ្ឈមណ្ឌលផលិតរថយន្តក្នុងតំបន់ បានធ្លាក់ចុះ ៦,១ ភាគរយ នៅខែសីហា។
ប្រធានការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មនៃក្រសួងឧស្សាហកម្មថៃ លោក Passakorn Chairat បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា តួលេខធ្លាក់ចុះ ៤,១ ភាគរយ នៃផលិតកម្មរោងចក្រ គឺ «គួរឱ្យព្រួយបារម្ភណាស់»។
ទិន្នន័យស្ដីពីការធ្លាក់ចុះផលិតកម្មរោងចក្រ ចេញផ្សាយឡើងក្រោយពេលដែលរដ្ឋាភិបាលថ្មីរបស់លោក អានុទីន ឆាវីរៈកុល ប្ដេជ្ញាលើការជំរុញសេដ្ឋកិច្ចដែលដើរអូសជើងរបស់ថៃ ដែលរងនូវហានិភ័យផ្សេងៗរួមទាំងពន្ធអាមេរិក បំណុលគ្រួសារ និងវិបត្តិទេសចរណ៍ ដែលជះឥទ្ធិពលលើការនាំចេញ និងតម្រូវការក្នុងស្រុក។
បើតាមក្រសួងពាណិជ្ជកម្ម ការនាំចេញរបស់ថៃ បានកើនឡើង ៥,៨ ភាគរយ កាលពីខែសីហា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ប៉ុន្តែតួលេខនេះ ស្ថិតនៅក្នុងកម្រិតយឺតយ៉ាវបំផុតជិត១ឆ្នាំ ដោយសារតែកំណើនថ្លៃប្រាក់បាត និងពន្ធ ១៩ ភាគរយ របស់សហរដ្ឋអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


