កីឡា
គ្រូបង្វឹកវ័យ ៤៥ ឆ្នាំម្នាក់ ចង់ទៅដឹកនាំក្លិប Man United បើ Amorim ត្រូវបណ្តេញចេញ
អតីតគ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez ចង់ទទួលយកការងារដឹកនាំក្លិបបិសាចក្រហម Manchester United ក្នុងករណី គ្រូបង្វឹកបច្ចុប្បន្នលោក Ruben Amorim ត្រូវបណ្តេញចេញពីតំណែង។

កៅអីរបស់លោក Amorim ហាក់កំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីលោកដឹកនាំក្រុម Man United មិនទទួលបានលទ្ធផលល្អក្នុងពាន Premier League នាដើមរដូវកាល ២០២៥-២០២៦ ដោយបច្ចុប្បន្នក្លិបកំពុងឈរនៅលេខរៀងទី ១៤ ខណៈកាលពីថ្ងៃ សៅរិ៍ ទី ២៧ ខែ កញ្ញា កន្លងទៅ ទើបតែបរាជ័យក្រោមថ្វីជើងក្រុម Brentford ក្នុងលទ្ធផល ៣-១។

បន្ទាប់ពីការប្រកួតខាងលើនេះ លោក Amorim បានលើកឡើងផងដែរ ថា លោកមិនព្រួយបារម្ភអំពីកៅអីរបស់លោកឡើយ ទោះបីជាថ្មីៗនេះមានរបាយការណ៍ពី ក្លិបបានត្រៀមបេក្ខភាព ៣ នាក់ ដើម្បីជំនួសលោក ក្នុងនោះមានអតីតគ្រូបង្វឹក អង់គ្លេស លោក Gareth Southgate, គ្រូបង្វឹក Crystal Palace លោក Oliver Glasner និងគ្រូបង្វឹកក្លិប Bournemouth លោក Andoni Iraola។
ស្របពេលជាមួយគ្នានេះ លោក Xavi ហាក់កំពុងចាប់អារម្មណ៍លើការងារដឹកនាំ Man United ផងដែរ ដោយថ្មីៗនេះអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានរាយការណ៍ ថា បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៥ ឆ្នាំ នឹងទទួលយកការងារនៅ Man United ភ្លាមៗ ប្រសិនបើមានសំណើ បើទោះបីជាពួកគេមិនមានពាន អឺរ៉ុប លេងក៏ដោយ។
គួរឱ្យដឹងថា លោក Xavi បច្ចុប្បន្ន មិនទាន់មានការងារថ្មីនៅឡើយទេ ចាប់តាំងពីលោកចាកចេញពី Barcelona នៅរដូវក្តៅឆ្នាំ ២០២៤៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


