ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តយុវតីវ័យក្មេងពង្រឹងសមត្ថភាពឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រ និងវិស្វករដើម្បីជួយអភិវឌ្ឍន៍ជាតិ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានជំរុញលើកទឹកចិត្តដល់យុវតីវ័យក្មេង ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រ និងវិស្វករដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ការលើកឡើងនេះ ធ្វើនៅក្នុងសន្និសីទស្ដីពី អំណាច និងសកម្មភាពរបស់ស្ត្រី ថ្ងៃទី៣០ ខែកញ្ញានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា «ពិតណាស់ វិទ្យាសាស្ត្រមិនមែនសម្រាប់តែបុរសទេ ការចង់ដឹងចង់ឃើញ ភាពវៃឆ្លាត និងការច្នៃប្រឌិត គឺមានលក្ខណៈជាសកល។ យុវនារីគ្រប់រូបដែលជ្រើសរើសក្លាយជាវិស្វករ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ អ្នកស្រាវជ្រាវ ឬសហគ្រិន មិនត្រឹមតែសម្រាប់អនាគតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ»។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅថ្មីៗនេះ ឃើញថាមានអត្រាសិស្សនារី ទទួលបាននិទ្ទេស A ដល់ទៅ ៥៦,៤១% នៃចំនួននិទ្ទេស A សរុប ៣០០៣នាក់។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រំពឹងថា តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទខាងលើ មិនត្រឹមតែជាការចែករំលែកចំណេះដឹង ផ្លាស់ប្តូរការគិតប៉ុណ្ណោះទេ តែក៏កំពុងកសាងទស្សនវិស័យរួមគ្នាមួយសម្រាប់អនាគតប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានលក្ខណៈអំណោយផល ផ្តល់ឱកាសសម្រាប់យុវតីវ័យក្មេងដែលមានសក្តានុពល ឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនិរន្តរភាព។
លោក ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះលោកស្រី Claudie Haigneré ជាអតីតគ្រូពេទ្យ និងជាអ្នកអវកាស ដែលនេះជាគំរូឧត្តមភាពមួយ ចូលរួមជំរុញលើកទឹកចិត្តដល់ស្ត្រីផ្សេងទៀត ឱ្យបន្តខិតខំប្រឹងប្រែងកសាងសមត្ថភាព និងឃើញយ៉ាងជាក់ច្បាស់ថា គ្មានឡើយដែនកំណត់សម្រាប់ស្រ្តីដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន និងសូមផ្តាំផ្ញើដល់យុវតីទាំងអស់ថាត្រូវ “ហ៊ានជឿលើក្តីសុបិន្តរបស់អ្នក ហ៊ានប្រឡូកក្នុងពិភពវិទ្យាសាស្ត្រ ហ៊ានប្រឡូកក្នុងភាពច្នៃបង្កើតថ្មី អនាគតត្រូវការអ្នកទាំងអស់គ្នា”។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថាកិច្ចសន្ទនានៃវិទ្យាសាស្ត្រ និងវប្បធម៌នាឱកាសនេះ នឹងពង្រីកទិដ្ឋភាពសម្រាប់អនាគតដល់ស្ត្រីកម្ពុជាឱ្យកាន់តែទូលំទូលាយ ព្រោះថាកម្ពុជាមានប្រពៃណីឱ្យតម្លៃខ្ពស់ដល់តួនាទីស្ត្រីក្នុងសង្គម ហើយបច្ចុប្បន្ន កម្ពុជាបានឈានចូលដល់យុគសម័យថ្មីដែលបាននិងកំពុងលើកកម្ពស់ស្ត្រី តាមរយៈការជំរុញលើកទឹកចិត្តឱ្យស្ត្រីចូលរួមក្នុងការអភិវឌ្ឍជាតិគ្រប់រូបភាព និងជំរុញឱ្យស្ត្រីសិក្សាបានខ្ពស់ ក្លាយជាវិស្វករជាដើម ។

លោកស្រីរដ្ឋមន្ត្រីបានបន្តថា«ជាក់ស្តែងនៅទីនេះ យើងមានលោកស្រី Claudie Haigneré បានក្លាយជាមន្ត្រីជាន់ខ្ពស់ឡើងដល់លម្ហអវកាស ដូច្នេះសូមស្រ្តីកម្ពុជាយើងបន្តការខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពឱ្យបានរឹងមាំ»។
លោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានកោតសរសើរដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងបានបង្កើតនូវសមិទ្ធផលផ្នែកវិទ្យាសាស្ត្រជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍបារាំងក្នុងអំឡុង៣០ឆ្នាំមកនេះ និងបានបង្ហាញនូវក្ដីរីករាយដែលបានឃើញកំណើនស្ត្រីក្នុងវិស័យវិស្វកម្ម និងវិទ្យាសាស្ត្រនៅកម្ពុជា។ លោក ជឿជាក់ថា ស្ត្រីដែលកំពុងចូលរួមក្នុងសន្និសីទនេះ នឹងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឈោងចាប់ឱកាស ក្លាយជាអ្នកដឹកនាំផងដែរ៕

អត្ថបទ៖សំអឿន


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


