ព័ត៌មានអន្ដរជាតិ
Toyota គ្រោងវិនិយោគ ៣៦០ លានដុល្លារ លើផលិតកម្មរថយន្តកូនកាត់នៅវៀតណាម
ក្រុមហ៊ុន Toyota Motor Vietnam (TMV) គ្រោងនឹងដាក់ការវិនិយោគថ្មីតម្លៃជាង ៣៦០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្រនៅវៀតណាម សម្រាប់ផលិតកម្មរថយន្តកូនកាត់ (ស៊ីសាំង និងសាកថ្ម)។

ការវិនិយោគនេះ ត្រូវបានប្រកាសឡើងក្នុងអំឡុងពិធីប្រារព្ធខួប ៣០ ឆ្នាំ នៃប្រតិបត្តិការរបស់ Toyota នៅវៀតណាម ដែលរៀបចំឡើងនៅទីក្រុងហាណូយ កាលពីសប្ដាហ៍មុន។
ក្នុងពិធីនោះ ប្រធានក្រុមហ៊ុន TMV លោក Nakano Keita បានថ្លែងថា៖ «TMV នឹងធ្វើទំនើបកម្មទីស្នាក់ការកណ្តាល និងរោងចក្រថ្មីរបស់យើង ហើយចាប់ផ្តើមផលិតកម្មរថយន្តអគ្គិសនីកូនកាត់ក្នុងតម្លៃជាង ៣៦០ ដុល្លារ។ យើងនឹងបន្តជាអ្នកបង្កើតភាពរីករាយដ៏សំខាន់ ដោយផ្តល់នូវអព្យាក្រឹតកាបូនប្រកបដោយនិរន្តរភាពដល់អតិថិជនជាទីស្រលាញ់របស់យើងក្នុងប្រទេសវៀតណាម»។
លោកបានលើកឡើងទៀតថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក Toyota បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មរថយន្តវៀតណាម។ យ៉ាងណាមិញ ព័ត៌មានដូចជាសមត្ថភាពផលិតកម្មមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។
គួរគូសបញ្ជាក់ថា Toyota គឺជាម៉ាករថយន្តដំបូងគេដែលផលិតរថយន្តជាង ៧០០ ០០០ គ្រឿង ក្នុងប្រទេសវៀតណាម ជាមួយនឹងរថយន្តជាង ១ លានគ្រឿងត្រូវបានចែកចាយដល់អតិថិជន។ ក្រុមហ៊ុនជប៉ុនមួយនេះរកចំណូលបានជិត ១ ប៊ីលានដុល្លារក្នុងការនាំចេញគ្រឿងបន្លាស់រថយន្ត ដែលផលិតនៅវៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


