ព័ត៌មានអន្ដរជាតិ
ពូទីន សួរ ត្រាំ ថា បើរុស្ស៊ីជាខ្លាក្រដាស ចុះណាតូ ជាស្អីវិញ?
បើរុស្ស៊ីជាខ្លាក្រដាស ចុះណាតូជាស្អីវិញ? នេះគឺជាសំណួររបស់ប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន សួរបកទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ថ្លែងក្នុងវេទិកា Valdai ដែលរៀបចំឡើងនៅទីក្រុងរមណីយដ្ឋានសមុទ្រខ្មៅ Sochi កាលពីថ្ងៃព្រហស្បតិ៍ទី២ខែតុលាឆ្នាំ២០២៥ ផ្សាយដោយសារព័ត៌មាន AP, មេដឹកនាំរុស្ស៊ីបានឆ្លើយតបទៅលោកត្រាំថា «ខ្លាក្រដាស? តើមានអ្វីបន្តទៀត? យើងកំពុងប្រឈមមុខនឹងក្រុមសម្ព័ន្ធអង្គការណាតូទាំងមូល ប៉ុន្តែយើងនៅតែរក្សាបាននូវសន្ទុះនិងមានអារម្មណ៍ជឿជាក់។ ប្រសិនបើអ្នកហៅរុស្ស៊ីថាជា ខ្លាក្រដាស ចុះតើណាតូជាស្អីវិញ? សាកតទល់ជាមួយខ្លាក្រដាសនេះទៅ»។
លោកបន្តថា «សមាជិក ណាតូ កំពុងបន្តផ្តល់ទាំងព័ត៌មានសម្ងាត់ សព្វាវុធនិងការហ្វឹកហ្វឺនដល់យោធាអ៊ុយក្រែន។ ដូច្នេះហើយ យើងកំពុងប្រយុទ្ធជាមួយប្លុកនេះទាំងមូល»។

រម្លឹកទៅខែមុន លោកត្រាំបានបង្ហោះសារលើបណ្តាញសង្គមថា រុស្ស៊ីជាខ្លាក្រដាសព្រោះពួកគេមិនអាចសូម្បីយកឈ្នះលើអ្នកជិតខាងដែលតូចជាងខ្លួន ក្នុងការច្បាំងគ្នាអស់រយៈពេល ៣ឆ្នាំកន្លះ។
យ៉ាងណាមិនទុកយូរឡើយ ភ្លាមៗនោះរុស្ស៊ីក៏ឆ្លើយតបទៅលោក ត្រាំ វិញភ្លាម ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថា «រុស្ស៊ីគឺជាខ្លាឃ្មុំ មិនមែនខ្លាក្រដាសទេ»។
វិមានក្រឹមឡាំងក៏ច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីរបស់ខ្លួនមកវិញផងដែរ ដោយទទូចថា រុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីបន្តសង្គ្រាមទៅមុខនោះទេ ដើម្បីពលរដ្ឋជំនាន់ក្រោយរបស់ខ្លួន។
សូមជម្រាបជាថ្មី រុស្ស៊ីបានបើកប្រតិបត្តិការយោធាពេញទំហឹងលើអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០២២ ជាមួយនឹងការលុកលុយគ្រប់ទិស។ យោងតាមតួលេខពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, សង្គ្រាមអាយុកាលជាង៣ឆ្នាំមួយនេះ បានសម្លាប់ជនស៊ីវិល ១៣ ៨៨៣នាក់ និងរបួស ៣៥ ៥៤៨នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន សរសើរ ត្រាំ តែក៏ប្រឆាំងដាច់ខាតដែរ ចំពោះការផ្តល់មីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


