ព័ត៌មានអន្ដរជាតិ
ពូទីន សរសើរ ត្រាំ តែក៏ប្រឆាំងដាច់ខាតដែរ ចំពោះការផ្តល់មីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែន
មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានសរសើរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយឲ្យមានការចរចាសន្តិភាពអ៊ុយក្រែន ប៉ុន្តែក៏ប្រឆាំងនឹងការផ្តល់មីស៊ីល Tomahawk ឲ្យទីក្រុងកៀវផងដែរ ដោយព្រមានថា ទង្វើបែបនេះ ពិតជាប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងទីក្រុងមូស្គូនិងវ៉ាស៊ីនតោន ជាក់ជាមិនខានឡើយ។

ថ្លែងក្នុងវេទិកាអ្នកជំនាញគោលនយោបាយអន្តរជាតិនៅឯទីក្រុងរមណីយដ្ឋានសមុទ្រខ្មៅ Sochi នៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ទី២ខែតុលាឆ្នាំ២០២៥ លោកពូទីនសរសើរលោកត្រាំថា កិច្ចប្រជុំកំពូលខែសីហានៅអាឡាស្កាក្រោមការរៀបចំរបស់ប្រធានាធិបតីអាមេរិក ពិតជាទទួលបានផ្លែផ្កា។
លោកពូទីននិយាយថា «វាជារឿងដ៏ល្អដែលយើងបានព្យាយាមស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ហើយលោកស្រណុកចិត្ត ពេលនិយាយជាមួយ ត្រាំ»។
យ៉ាងណា ពូទីន ក៏ជំទាស់ដាច់ខាតផងដែរចំពោះការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk របស់អាមេរិកទៅឲ្យអ៊ុយក្រែន ដោយនិយាយថា ការសម្រេចចិត្តបែបនេះ ធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ទំនាក់ទំនង ហើយក៏គ្មានជួយឲ្យកែប្រែស្ថានការណ៍អ្វីនៅសមរភូមិជួរមុខបានដែរ។

ការផ្គត់ផ្គង់មីស៊ីល Tomahawk ទៅឲ្យទីក្រុងកៀវ នឹងក្លាយជាសញ្ញានៃភាពតានតឹងដំណាក់កាលថ្មី រួមទាំងនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ។
កាលពីដើមសប្តាហ៍នេះ អនុប្រធានាធិបតីអាមេរិក JD Vance បញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាសំណើរបស់អ៊ុយក្រែន សុំមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk យកទៅជួយទីក្រុងកៀវ ប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។
យ៉ាងណា សំណើនេះមិនមែនមានន័យថា អាមេរិកជាអ្នកជួយអ៊ុយក្រែនដោយផ្ទាល់នោះទេ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន លក់មីស៊ីលរយៈចម្ងាយ២ ៥០០គីឡូម៉ែត្រទាំងនេះទៅឲ្យបណ្តាប្រទេសនៅអឺរ៉ុប ដូច្នេះសម្ព័ន្ធមិត្តទាំងនោះ អាចទិញមីស៊ីលយកទៅផ្គត់ផ្គង់ដល់ទីក្រុងកៀវបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


