Connect with us

សេចក្ដីជូនដំណឹង

ទស្សនិកជនរាប់ពាន់នាក់គាំទ្របេក្ខជនវគ្គផ្តាច់ព្រ័ត្រកម្មវិធីដ៏ធំលំដាប់អន្តរជាតិពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ

បានផុស

នៅ

ភ្នំពេញ៖ ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ CamDEBATE Championship Series ដែលបង្កើតឡើងនៅឆ្នាំ ២០១៩ ដោយស្ថាប័នអប់រំ IDP Education ជាស្ថាប័ននាំមុខគេជុំវិញពិភពលោកក្នុងការផ្តល់ប្រឹក្សាព័ត៌មានទៅសិក្សានៅបរទេស បានក្លាយជាវេទិកាឆ្លុះបញ្ចាំងជាលើកដំបូងរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍វិជ្ជាជីវៈក្នុងការនិយាយ និងជជែកពិភាក្សាជាសាធារណៈ។

ការប្រកួតនេះបង្កើតនូវវប្បធម៌សន្ទនាប្រកបដោយសុជីវធម៍ និងការចែករំលែកនូវទស្សនៈផ្សេងៗដើម្បីលើកកម្ពស់ និងជម្រុញឲ្យមានការយល់ដឹងរវាងគ្នា មិត្តភាព និងចំណេះដឹងក្នុងចំណោម យុវជន និងយុវនារី នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ (CamDEBATE) ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា


CamDEBATE ២០២៣ បានទាក់ទាញអ្នកប្រកួតប្រមាណជា ៥២៥ នាក់តំណាងឲ្យ ៨ សញ្ជាតិ (ខ្មែរ, ថៃ, ហ្វីលីពីន, ម៉ាឡេស៊ី, ចិន, បារាំង, អាមេរិក និងកាហ្សាក់ស្ថាន) ពីសាលារៀននិងសាកលវិទ្យាល័យជាង ១០០ នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះការប្រកួតវគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅនៅក្នុងខែឧសភា ឆ្នាំ ២០២៣ ដែលមានបេក្ខជនឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួន ១៦ នាក់ឡើងមកបង្ហាញសមត្ថភាពទៅកាន់គណៈកម្មការ និងទស្សនិកជនដ៏ច្រើនកុះករជាង ១០០០ នាក់។

លោក ម៉ៅ ស្រេង ដែលជាស្ថាបនិកពានរង្វាន់ជើងឯក CamDEBATE និង នាយកស្ថាប័នអប់រំ IDP Education ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា “ពានរង្វាន់ជើងឯក CamDEBATE ធ្វើឡើងក្នុងគោលបំណងជម្រុញវប្បធម៌សន្ទនា និងជជែកពិភាក្សាគ្នារវាងសិស្ស និស្សិត និងបញ្ញវន្តកម្ពុជា ព្រមទាំងគាំទ្រនិងអបអរសាទរលើការផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក និងដោយក្តីគោរព។”

ការថតរូបជុំគ្នារវាងគណៈកម្មការ និងជើងឯក និងជើងឯករងទាំង១៦ ក្នុងពានរង្វាន់ជើងឯក CamDEBATE ប្រចាំឆ្នាំ២០២៣

“បេក្ខជន និងបេក្ខនារីចូលរួមប្រកួតនឹងត្រូវឆ្លងកាត់វគ្គជម្រុះនានាដូចជា វគ្គបង្ហាញសមត្ថភាពជាលើកដំបូង រហូតដល់វគ្គ
ផ្តាច់ព្រ័ត្រ ដោយក្នុងនោះបេក្ខភាពប្រកួតនឹងទទួលបានបទពិសោធន៍ថ្មី និងការពិភាក្សាគំនិតល្អៗពីមួយវគ្គទៅមួយវគ្គ។ ក្នុងនោះបេក្ខជននឹងអាចពង្រីកចំណេះដឹងបន្ថែមលើជុំវិញបញ្ហាសំខាន់ៗ ដែលកើតមានឡើងទាំងនៅក្នុងស្រុក និងជាសាកល។”

ឯកឧត្តម Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា និងក្នុងនាមជាគណៈកម្មការសម្រាប់វគ្គផ្តាច់ព្រ័ត្របានសរសើរដល់បេក្ខជន និងបេក្ខនារីលើការខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តដ៏មុតមាំរបស់ពួកគេ។
ឯកឧត្តម Dominic បានលើកឡើងថា “ខ្ញុំពិតជាមានការចាប់អារម្មណ៍លើគុណភាពនៃការជជែកពិភាក្សានៅថ្ងៃនេះ។
យុវជនខ្មែរពិតជាមានជំនាញ និងសមត្ថភាពដ៏អស្ចារ្យ។

ប្រាកដណាស់ ពួកគេម្នាក់ៗបានស្រាវជ្រាវប្រធានបទរបស់ពួកគេយ៉ាងច្បាស់ ដោយហេតុថាពួកគេបានលើកយកហេតុផលដែលសមស្រប ការប្រើប្រាស់ពាក្យបច្ចេកទេសក្នុងការជជែកពិភាក្សាបានយ៉ាងល្អដែលទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺពួកគេប្រកួតប្រជែង ឬបង្ហាញសមត្ថភាពជាភាសាអង់គ្លេស ដែលនេះមិនមែនជាភាសាកំណើតរបស់ពួកគេឡើយ។ ខ្ញុំពិតជារំភើប និងចាប់អារម្មណ៍ជាខ្លាំងលើសមត្ថភាពរបស់យុវជន CamDEBATE ទាំងអស់ដែលបានបង្ហាញសមត្ថភាពនៅក្នុងថ្ងៃនេះ។”

បេក្ខជនប្រកួតទាំងអស់ទទួលបានវគ្គបណ្តុះបណ្តាលសម្រាប់ត្រៀមប្រកួតវគ្គទាំងបួន ពីគ្រូជំនាញមកពីមជ្ឈមណ្ឌល
អូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងស្ថាប័នអប់រំជាដៃគូរបស់ CamDEBATE ជាច្រើនទៀត។ វគ្គបណ្តុះបណ្តលទាំងនេះពិតជាបានជួយជម្រុញ និងលើកកម្ពស់សមត្ថភាពរាល់បេក្ខជនលើជំនាញនិយាយ និងជជែកពិភាក្សាជាសាធារណៈ ព្រមទាំងពង្រឹងនូវគំនិតត្រិះរិះពិចារណា និងសមត្ថភាពក្នុងការដោះស្រាយបញ្ហានានា។

គណៈកម្មការកិត្តិយសមួយរូបទៀត ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា បានគូសបញ្ជាក់ ពីសារៈសំខាន់នៃសិល្បៈនៃការនិយាយ និងការជជែកពិភាក្សាជាសាធារណៈ និងមូលហេតុចំបងដែលថាជំនាញនិយាយ និងជជែកពិភាក្សាជាសាធារណៈនេះពិតជាសំខាន់សម្រាប់សង្គមជាតិ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត សោម រតនា បានលើកឡើងថា៖ “ពានរង្វាន់ជើងឯក CamDEBATE ជាវេទិកាផ្តល់ឱកាសដល់បេក្ខជនដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្លួនជាមួយបេក្ខជនខ្លាំងៗដទៃទៀត ហើយការចូលរួមក្នុងការប្រកួតពានរង្វាន់ជើងឯក CamDEBATE ឬការប្រកួតជជែកពិភាក្សាដទៃទៀតពិតជាបានពង្រឹងសមត្ថភាព និងបង្កើនភាពក្លាហានដល់បេក្ខជនរាល់គ្នា។ អ្នកនឹងអាចអភិវឌ្ឍជំនាញនិយាយ និងជជែកពិភាក្សាជាសាធារណៈនេះបានដោយគ្រាន់តែចំណាយពេល អនុវត្ត និងចូលរួមឲ្យបានច្រើន បើទោះបីជាជំនាញទាំងនេះលំបាកសម្រាប់មនុស្សរាល់គ្នាក៏ដោយ។”

លោក Travis Mitchell នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) និង ក្នុងនាមជាគណៈកម្មការ បានបញ្ជាក់ពីអារម្មណ៍ និងការយល់ឃើញលើពានរង្វាន់និងសមត្ថភាពបេក្ខជនថា៖ “ខ្ញុំពិតជារំភើប និងចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលឃើញបេក្ខជន និងបេក្ខនារីពោរពេញដោយភាពក្លាហាន មានសមត្ថភាពខ្ពស់ និងនិយាយបានល្អ ទៅកាន់ទស្សនិកជនរាប់ពាន់នាក់នៅក្នុងសាលដ៏ធំ រួមជាមួយនឹងគណៈកម្មការដែលមានជំនាញជាច្រើនរូបទៀត។”

ក្នុងនាមជាជើងឯក CamDEBATE លើជំនាញនិយាយជាសាធារណៈ កម្រិតវិទ្យាល័យ កញ្ញា អ៊ុង ស្រីពេជ្រ បានឆ្លុះបញ្ចាំងថា៖ “ខ្ញុំពិតជារំភើប និងអរគុណដែលបានទទួលពានរង្វាន់ជើងឯកឆ្នាំនេះដោយការខិតខំប្រឹងប្រែងតស៊ូក្នុងកម្មវិធី។ បើទោះបីជាខ្ញុំត្រូវឆ្លងកាត់វគ្គជម្រុះជាច្រើនក្នុងការប្រកួត ប៉ុន្តែចុងក្រោយវាពិតជាមានតម្លៃក្នុងការប្រឹងប្រែង។”
លោក កាំង គាងប៊ូ ជាជើងឯក CamDEBATE លើជំនាញជជែកពិភាក្សាជាសាធារណៈ កម្រិតវិទ្យាល័យ បានលើកឡើងថា៖ “វាជាបទពិសោធន៍រៀនសូត្រដ៏អស្ចារ្យមួយសម្រាប់ពួកយើង ដែលក្នុងនោះពួកយើងទទួលបាននូវមតិយោបល់ និង ការណែនាំល្អៗពីអ្នកជំនាញ។

ពួកយើងមិនបានផ្តោតទាំងស្រុងលើការចាញ់ ឬឈ្នះតែមួយប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះពួកយើងទទួលបាននូវបទពិសោធន៍ និងជំនាញដើម្បីអភិវឌ្ឍខ្លួនក្រោយពេលចូលរួមក្នុងការប្រកួត។ ពួកយើងពិតជាមានមោទនភាពចំពោះជ័យជំនះរបស់ពួកយើង ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈម និងយកឈ្នះលើឧបសគ្គនាពេល អនាគត។”
លោក គង់ បញ្ញាវុឌ្ឍ ជើងឯករង លើជំនាញជជែកពិភាក្សាជាសាធារណៈ កម្រិតវិទ្យាល័យបានចែករំលែកពីបទពិសោធន៍ដោយលើកឡើងថា៖ “ពានរង្វាន់ជើងឯក CamDEBATE បានពង្រឹងសមត្ថភាពនិយាយឲ្យកាន់តែប្រសើរឡើង។ ពេលដែលខ្ញុំចូលរួមការប្រកួតជាលើកដំបូងជាមួយក្រុមរបស់ខ្ញុំ ខ្ញុំមិនដែលគិតថាយើងនឹងធ្វើវាបានមកដល់វគ្គផ្តាច់ព្រ័ត្រនោះទេ ហេតុដូច្នេះវាពិតជាបទពិសោធន៍ដ៏អស្ចារ្យដែលពួកយើងអាចធ្វើបាន។”

ជើងឯកទាំង ៨ រូប ក្នុងពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ (CamDEBATE) ប្រចាំឆ្នាំ២០២៣ នឹងទទួលបានដំណើរទស្សនកិច្ចសិក្សា រយៈពេល ២ សប្ដាហ៍ ទៅកាន់ចក្រភពអង់គ្លេស ដែលរៀបចំឡើងដោយ Stafford House (ដែលជាផ្នែក CATS Global Schools) អាហារូបករណ៍ទៅសិក្សានៅសាលា អេ ស៊ី អ៉ី មួយឆ្នាំពេញ ពានរង្វាន់ មេដាយ និងរង្វាន់ផ្សេងៗទៀត រីឯជើងឯករងនឹងទទួលបានមេដាយប្រាក់ អាហារូបករណ៍ទៅសិក្សានៅសាលា អេ ស៊ី អ៉ី មួយឆ្នាំពេញ ឧបករណ៍អានឌីជីថល កង់ និងរង្វាន់ជាច្រើនដទៃទៀត។
វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ (CamDEBATE) ប្រចាំឆ្នាំ២០២៣ ក៏មានការចូលរួមពីអ្នកជំនាញ និងថ្នាក់ដឹកនាំស្ថាប័នជាច្រើនទៀតជាគណៈកម្មការដែលក្នុងនោះរួមមាន លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI), លោកស្រី Katherine McLean នាយិកាប្រតិបត្តិនៃសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា, លោក Kenneth TANG ប្រធានសភាពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា, លោក ធន់ ប៊ុនធឿន នាយកផ្នែកស្រាវជ្រាវនិងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃសាលាភូមិន្ទរដ្ឋបាល លោក Ashley Irving នាយកសាលានៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (អេ ស៊ី អ៊ី), លោក ចាន់ សុផល អនុប្រធានដេប៉ាតឺម៉ង់ភាសាអង់គ្លេសប្រចាំវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង លោកបណ្ឌិត Raymond Leos អនុប្រធានផ្នែក Academic and Student Affairs នៃសាកលវិទ្យាល័យអាមេរិកភ្នំពេញ។

គួរឲ្យកត់សម្គាល់ផងដែរ ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ (CamDEBATE) ទទួលបានការគាំទ្រពីស្ថាប័ន និងក្រសួងធំៗនានារួមមាន ស្ថាប័នអប់រំ IDP Education ស្ថាប័នប្រលងតេស្ត IELTS នៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា៕
ព័ត៌មានបន្ថែម៖ www.camdebate.org
តេឡេក្រាម៖ https://t.me/camdebate

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម