សេចក្ដីជូនដំណឹង
ស៊ីប៊ីស៊ី ផ្តល់ការគាំទ្រដល់និស្សិតកម្ពុជាជាមួយនឹងសិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ
ព្រះសីហនុ៖ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) បានបោះជំហានយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុនៅកម្ពុជាដោយបានរៀបចំសិក្ខាសាលា នៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។
សិក្ខាសាលានេះ មានការចូលរួមយ៉ាងអធិកអធមពីសំណាក់សិស្សនិស្សិតចំនួន ១៥០នាក់ ដែលក្នុងនោះរួមមាន និស្សិតដែលកំពុងសិក្សាជំនាញផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ធនាគារនិងហិរញ្ញវត្ថុ និងទីផ្សារ។

Mr. Oeur Sothearoth, CEO of CBC
សិក្ខាសាលានេះផ្តោតលើតួនាទី របស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក្នុងការគ្រប់គ្រងហានិភ័យឥណទាន និងបរិយាបន្នហិរញ្ញវត្ថុដែលមានគោលបំណង បំពាក់បំប៉នដល់និស្សិត នូវចំណេះដឹងសំខាន់ៗ សម្រាប់សុខភាពហិរញ្ញវត្ថុ។ ជាមួយគ្នានេះលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងលោកស្រី សេង សុភា នាយកសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្ដព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដ៏មានគុណតម្លៃនេះផងដែរ។
លោក អឿ សុធារ័ត្ន បានលើកឡើងថា៖ «ការប្តេជ្ញាចិត្តរបស់ ស៊ីប៊ីស៊ី លើសពីការធ្វើឱ្យប្រសើរឡើងនៃបរិយាបន្នហិរញ្ញវត្ថុ។ យើងខិតខំពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ រៀបចំរូបវន្ដបុគ្គលម្នាក់ៗដើម្បីរុករកនូវទិដ្ឋភាពឥណទានប្រកបដោយការទទួលខុសត្រូវ។ សិក្ខាសាលានេះគឺជាសក្ខីភាពនៃភាពជាដៃគូរបស់យើង ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងការអប់រំក្រៅប្រព័ន្ធ»។

Mrs. Seng Sophea, Director of Build Bright University
លោកស្រី សេង សុភា បានបន្ថែមថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយ ស៊ីប៊ីស៊ី ដើម្បីពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់សិស្សនិស្សិតរបស់យើង ដែលជាជំនាញបំណិនជីវិតដ៏សំខាន់ដែលនឹងជួយដល់ពួកគេផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេផងដែរ។»
និស្សិតម្នាក់ដែលបានចូលរួមឈ្មោះ ស៊ុន ឆវន្ដ ពិតជារំភើបចំពោះគំនិតផ្ដួចផ្ដើមនេះ ព្រមទាំងបានលើកឡើងថា៖ «វាជាឱកាសដ៏ល្អសម្រាប់យើងក្នុងការយល់ដឹងពីពិភពហិរញ្ញវត្ថុឱ្យកាន់តែច្បាស់។ ខ្ញុំទន្ទឹងរង់ចាំព្រឹត្តិការណ៍បែបនេះបន្ថែមទៀត។»


គួរបញ្ជាក់ផងដែរថា ការយកចិត្តទុកដាក់របស់ ស៊ីប៊ីស៊ី ចំពោះកិច្ចការសង្គម គឺបង្ហាញឱ្យឃើញនៅក្នុងការរៀបចំសិក្ខាសាលាជាប្រចាំរបស់ខ្លួនសម្រាប់សិស្សនិស្សិតនៅទូទាំងខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ដោយស្របតាម “យុទ្ធសាស្រ្តថ្នាក់ជាតិស្ដីអំពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៦ដល់ឆ្នាំ២០២៥”។ ស៊ីប៊ីស៊ី នៅតែបន្តចូលរួមចំណែកក្នុងការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា តាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួន។
អំពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលហៅកាត់ថា ស៊ីប៊ីស៊ី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវ សេវាព័ត៌មាន ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ ក្នុងប្រទេស កម្ពុជា។ ចាប់តាំងពីឆ្នាំ២០១២មក ស៊ីប៊ីស៊ី បានជួយដល់អតិថិជនក្នុងការគ្រប់គ្រងហានិភ័យនិងអត្ថប្រយោជន៍ ជាច្រើនលើផ្នែកធុរកិច្ច និងការសម្រេចចិត្តបានកាន់តែប្រសើរតាមរយៈដំណោះស្រាយជាច្រើនដូចជា
របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានក្រុមហ៊ុន ខេ-ស្ករ សេវាវិភាគទិន្នន័យ ផែនទីហានិភ័យឥណទាន សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន សេវាវិភាគទិន្នន័យតាមតម្រូវការ និងសេវាវាយតម្លៃអចលនទ្រព្យឌីជីថលជាដើម។
បច្ចុប្បន្នស៊ីប៊ីស៊ីមានសមាជិករហូតដល់ទៅ ១៩៣ស្ថាប័នហិរញ្ញវត្ថុ ដែលរួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ជើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រុមហ៊ុនភតិសន្យា ប្រតិបត្តិករឥណទានជនបទ។
សម្រាប់ព័ត៌មានបន្ថែមអំពី ស៊ីប៊ីស៊ី និងសិក្ខាសាលាផ្សេងៗនាពេលខាងមុខ សូមតាមដានគេហទំព័រ៖ www.creditbureaucambodia.com.kh



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


