Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន Visa សហការ​ជាមួយ​អង្គការ Grow Asia ក្នុងនាម​ជា​សហប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច ដើម្បី​គាំទ្រ​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ សម្រាប់​កសិកម្ម​ខ្នាត​តូច​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍

បានផុស

នៅ

ក្នុងនាម​ជា​សមាជិក និង​ជា​សហប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច Grow Asia សម្រាប់​ឆ្នាំ ២០២៣ ក្រុមហ៊ុន Visa នឹងធ្វើ​ការពង្រឹង​ចំណេះដឹង និង​សមត្ថភាព​នៃ​កម្មវិធី​របស់​អង្គការ Grow Asia ដោយ​រួមបញ្ចូល​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌីជីថល ដើម្បី​លើកកម្ពស់​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​កសិកម្ម​ខ្នាតតូច និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់នៅ ក្នុង​បណ្តា​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មី​យ៉ាន់​ម៉ា កម្ពុជា និង ប៉ា​ពួ​ញូ​ហ្គី​ណេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រាជធានី​ភ្នំពេញ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០២៣ – ក្រុមហ៊ុន Visa ត្រូវបាន​ជ្រើសរើស​ជា​សហប្រធាន​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច Grow Asia ដែល​នេះ​គឺជា​កិត្យានុភាព​មួយ​ក្នុងនាម​ជា​ក្រុមប្រឹក្សា​ជាន់ខ្ពស់ ដែលមាន​តួនាទី​ប្រមូលផ្តុំ​មេដឹកនាំ​ក្រុមហ៊ុន​ធំៗ ដើម្បី​សហការគ្នា​បង្កើត​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ និង ជម្រុញ​ទីផ្សារ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ Grow Asia ព្រមទាំង​ដើរតួ​ជា​គំរូ​តាមរយៈ​ការវិនិយោគ​លើ​គម្រោង​ជាក់ស្តែង​។ អង្គការ​Grow Asia ត្រូវបាន​បង្កើតឡើង​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​)​ក្នុង​ឆ្នាំ ២០១៥ ជាមួយនឹង​គោលបំណង​អភិវឌ្ឍ​នូវ​ដំណោះស្រាយ​ដែល​ជួយ​ជំរុញ​ទីផ្សារ សម្រាប់​ប្រព័ន្ធ​សន្តិសុខ​ស្បៀង​ប្រកបដោយ​និរន្តរភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​តាមរយៈ​សន្និសីទ​រប​ស់​អង្គការសហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ឆ្នាំ​នេះ (COP28) ក្រុមហ៊ុន Visa នឹងចូលរួម​ជា​សហប្រធាន​ប្រឹក្សា​ជាមួយ​ក្រុមហ៊ុន East-West Seed ដែលជា​ក្រុមហ៊ុន​ផ្ត​ត់​ផ្គង់​គ្រាប់ពូជ​បន្លែ​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក សម្រាប់​បម្រើ​ដល់​កសិកម្ម​ខ្នាតតូច ដែលមាន​អតិថិជន​ចំនួន 23​លាន​នាក់ នៅ​ទូទាំង​ពិភពលោក​។ ក្នុងនាម​ជា​សហប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​របស់​អង្គការ Grow Asia និង​ជា​ដៃគូ​ផ្តាច់មុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល ក្រុមហ៊ុន​Visa កំពុង​សហការ​ជាមួយ​ដៃគូ​ផ្សេងទៀត​នៅក្នុង​បណ្តាញ Grow Asia ដើម្បី​រចនា​និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​មូលនិធិ​សុវត្ថិភាព​ឯកជន​សាធារណៈ​របស់​បណ្តាញ Grow Asia​។ កិច្ចសហប្រតិបត្តិការ​នេះ​មាន​រយៈពេល ៣​ឆ្នាំ ចាប់ ផ្តើម​ពី​ខែកក្កដា ឆ្នាំ ២០២២ រហូតដល់​ខែមិថុនា ឆ្នាំ ២០២៥​។ ក្នុង​ឆ្នាំ​ដំបូង​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ Grow Asia ក្រុមហ៊ុន Visa បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ព្រឹត្តិការណ៍​ពហុ​ភា​ដែលមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាង ៣0 នៅ​ទូទាំង​តំបន់ ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រចនា និង​ពង្រីក​គម្រោង និង​បង្កើត​នូវ​កម្មវិធី​បណ្តុះបណ្តាល​ដែល​ផ្តោតលើ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម នៅតាម​បណ្តា​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​កម្ពុជា​។​

​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ភាព​ថ្កុំថ្កើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​បានរួម​ចំណែក​ដល់​ទៅ ៤៤.៨​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅក្នុង​តំបន់​ទាំងមូល​។ ទោះបី​ជាមាន​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ និង​លទ្ធភាព​ទទួលបាន​ដំណោះស្រាយ​ដែល​អាចធ្វើ​មាត្រដ្ឋាន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក៏ដោយ ការទទួលយក​ការអនុវត្ត​ដែល​ធន់​នឹង​អាកាសធាតុ​ក្នុង​តំបន់ ត្រូវបាន​រារាំង​ដោយ​របាំង​សេដ្ឋកិច្ច និង​លទ្ធភាព​នៃ​ការចូលទៅ​ប្រើប្រាស់​។ ឌីជីថល​នីយកម្ម និង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ខាង​ផ្នែក​កសិកម្ម​ខ្នាតតូច និង​ធុរកិច្ច​នៅ​ជនបទ គឺជា​ចលករ​ជម្រុញ​កំលាំង​សេដ្ឋកិច្ច ព្រមទាំង​អាចជួយ​កសាង​ជីវភាព​រស់នៅ​ប្រកបដោយ​ភាព​ធន់​ថែម​ទៀតផង​។​

​ក្នុងនាម​ជា​សហប្រធាន​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច Grow Asia ក្រុមហ៊ុន Visa នឹងធ្វើ​ការពង្រឹង​ចំណេះដឹង និង​សមត្ថភាព​នៃ​កម្មវិធី​របស់​អង្គការ Grow Asia ដោយ​រួមបញ្ចូល​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌីជីថល ដើម្បី​លើកកម្ពស់​ការ​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​កសិកម្ម​ខ្នាតតូច និង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់នៅ ក្នុង​បណ្តា​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មី​យ៉ាន់​ម៉ា កម្ពុជា និង ប៉ា​ពួ​ញូ​ហ្គី​ណេ​។

អ្នកស្រី Ivana Tranchini នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ការចូលរួម​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុង​បេសកកម្ម​របស់​យើង​ក្នុងការ​បោះជំហាន​ឆ្ពោះទៅមុខ​ដើម្បី​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង តាមរយៈ​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឌីជីថល​”​។ អ្នកស្រី​បន្តទៀតថា​៖ “​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​កសិកម្ម​ខ្នាតតូច គឺជា​ធាតុ​ផ្សំ​សំខាន់​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា គោលដៅ​របស់​យើង គឺ​បង្កើត​ឱកាស​ថ្មី​ក្នុងការ​ធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឌីជីថល ដើម្បី​ជំរុញ​ភាព​ធន់​នឹង​អាកាសធាតុ​នៅក្នុង​វិស័យ​កសិកម្ម​ស្បៀងអាហារ ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ Grow Asia និង​សមាជិក​ដទៃទៀត​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​របស់ Grow Asia”​។​

​ថ្មីៗ​នេះ មូលនិធិ​ក្រុមហ៊ុន Visa ទទួលបាន​ពានរង្វាន់​កិត្តិយស ក្នុង​កម្មវិធី​ពានរង្វាន់​ទំនួល​ខុសត្រូវ​សង្គម​ប្រចាំឆ្នាំ​លើក​ទី​៦​របស់​សភាពាណិជ្ជកម្ម​អាមេរិក (AmCham) នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន តាមរយៈ​ការគាំទ្រ​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​ស្ត្រី​។ សកម្មភាព​របស់​ក្រុមហ៊ុន Visa រួមមាន គាំទ្រ​គម្រោង​រយៈពេល​ពីរ​ឆ្នាំ​របស់​មូលនិធិ​អាស៊ី ដែល​បាន​ជួយ​ដល់​សហគ្រិន​ជា​ស្ត្រី​ចំនួន ១,១00​នាក់ នៅ​ទូទាំង ១២​ខេត្ត ក្នុងប្រទេស​កម្ពុជា ដើម្បី​ទទួលបាន​ដើមទុន និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ តាមរយៈ​ការបណ្តុះបណ្តាល​នូវ​ជំនាញ​ឌីជីថល និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ជំនាញ​អាជីវកម្ម ការធ្វើផែនការ​ហិរញ្ញវត្ថុ នឹង​ការគាំទ្រ​ការនាំយក​អាជីវកម្ម​ចូលទៅ​កាន់​ទីផ្សារ​អន​ឡាញ តាមរយៈ​ថ្នាល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។ កាលពី​ឆ្នាំមុន​ក្រុមហ៊ុន Visa ក៏​ទទួលបាន​ពានរង្វាន់​ទំនួល​ខុសត្រូវ​សង្គម​របស់​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា សម្រាប់​កម្មវិធី បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ Financial Inclusion របស់ខ្លួន ដែល​នេះ​បញ្ជាក់​ពី​សក្ខីកម្ម និង​ការរួមចំណែក​ដ៏​មាន​សារៈសំខាន់​របស់​គម្រោង នឹង​ការតាំង​ចិត្ត​យ៉ាង​មោះមុត​របស់​ក្រុមហ៊ុន Visa ដែល​បានធ្វើ​កន្លងមក​ចំពោះ​ប្រទេស​កម្ពុជា​ផងដែរ​។​

​ក្រុមហ៊ុន Visa ប្តេជ្ញា​នឹងធ្វើ​ឲ្យ​លើសពី​តួនាទី​ជា​សហប្រធាន​ប្រឹក្សា​ធុរកិច្ច​របស់ខ្លួន ដើម្បី​ជម្រុញ​កំណើន​ប្រកបដោយ​និរន្ត​ភាព​នៅក្នុង​ទ្វីបអាស៊ី ដោយ​ការធ្វើ​រិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឌីជីថល នឹងធ្វើ​ការវិនិយោគ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​ទៅក្នុង​មូលនិធិ​សុវត្ថិភាព​ឯកជន​សាធារណៈ របស់​អង្គការ Grow Asia​។ មូលនិធិ​ទាំងនេះ​រួមមាន GrowVentures ដែល​ផ្តោតលើ​ភាព​ច្នៃប្រឌិត​នៃ​ប្រភេទ​កសិកម្ម​ស្បៀងអាហារ​។ GrowHer លើ​ការពង្រឹង​សេដ្ឋកិច្ច​របស់​ស្ត្រី GrowRight លើ​ការវិនិយោគ​ប្រកបដោយ​ទំនួល​ខុសត្រូវ​; និង GrowBeyond លើ​ការ​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ភាព​ធន់​។​

​អ្នកស្រី Beverley Postma នាយក​ប្រតិបត្តិ – Grow Asia បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ស្វាគមន៍ ក្រុមហ៊ុន Visa ក្នុងនាម​ជា​សហប្រធាន​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​របស់​យើង​”​។ អ្នកស្រី​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ “​នៅពេលដែល​យើង​ប្រឈមមុខ​នឹង ការប្រែប្រួល​អាកាសធាតុ ដែលជា​បញ្ហា​ចំបង​បំផុត​នៅក្នុង​តំបន់​អាស៊ី – ថា​តើ​យើង​អាច​ផ្តល់​ហិរញ្ញប្បទាន​ដែលមាន​តម្លៃ​សមរម្យ​ដល់​កសិករ​បាន​ដោយ​របៀប​ណា​នោះ ការតែងតាំង​ក្រុមហ៊ុន Visa គឺមាន​សារៈសំខាន់ និង​ទាន់ពេលវេលា​។ តម្រូវការ​ហិរញ្ញប្បទាន​កសិកម្ម​នៅក្នុង​តំបន់ ជាង ៤៥​ភាគរយ មិន​ត្រូវបាន​ឆ្លើយតប ហើយ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅតាម​ជនបទ​ប្រឈម​នឹង​ការខ្វះខាត ដើមទុន​សម្រាប់​ធ្វើការ ដែលជា​ឧបសគ្គ​ស​ក្នុងការ​បង្កើន​សមត្ថភាព​ផលិតភាព​របស់​ពួកគេ ព្រមទាំង​ការ​សម្រប​ខ្លួន​ទៅនឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​។ ជំនាញ​យ៉ាង​ទូលំទូលាយ​របស់​ក្រុមហ៊ុន Visa ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឌីជីថល នឹង​ក្លាយជា​ចលករ​យ៉ាងសំខាន់​សម្រាប់​ជួយ​យើង​សម្រេចបាន​គោលដៅ​រួម​ក្នុង​ការផ្តល់​សិទ្ធិអំណាច​ដល់​កសិករ​ខ្នាតតូច រដ្ឋាភិបាល និង​អាជីវ​កម្មក​សិ​-​ម្ហូបអាហារ តាមរយៈ​ការលើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ជម្រុញ​លើកទឹកចិត្ត​ឱ្យមាន​ការទទួលយក​ការអនុវត្ត​ដែល​ធន់​នឹង​អាកាសធាតុ និង​ធានាបាន​នូវ​និរន្តរភាព​យូរអង្វែង​នៃ​ប្រព័ន្ធ​ស្បៀងអាហារ​ក្នុង​តំបន់​។​

​អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល ទុកចិត្ត និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​ ​ ​កញ្ញា គ្រី សុ​វណ្ណា​រី​

Head of Corporate Communications​ ​

Visa Vietnam, Cambodia and Laos

​ទូរស័ព្ទ ៖ +84 902 831 891​ ​ ​ ​ ​

កញ្ញា គ្រី សុ​វណ្ណា​រីក្រុមហ៊ុន Red Dot (Cambodia) Co., Ltd

តំណាង​ក្រុមហ៊ុន Visa

ទូរស័ព្ទ ៖ +855 11733368

​អ៊ី​ម៉ែ​ល​៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម