ព័ត៌មានអន្ដរជាតិ
ពូនទីន ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជិតដល់ទីបញ្ចប់ហើយ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា សង្គ្រាមរបស់ប្រទេសលោក លើប្រទេសអ៊ុយក្រែន អាចនឹង «ឈានដល់ទីបញ្ចប់» ហើយបានសម្តែងឆន្ទៈក្នុងការជួបជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅក្នុងប្រទេសទីបី ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។

ការលើកឡើងដូចនេះរបស់ លោក ពូទីន កើតឡើងពេលធ្វើអត្ថាធិប្បាយទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីសន្យាជ័យជម្នះនៅអ៊ុយក្រែន នៅក្នុងក្បួនដង្ហែរទិវាជ័យជម្នះដែលមានការរឹតបន្តឹងសន្តិសុខខ្លាំងបំផុតរបស់រុស្ស៊ីក្នុងរយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងជាមួយអ៊ុយក្រែនកាលដើមឆ្នាំ២០២២។
យោងតាម Al Jazeera ការធ្វើអត្ថាធិប្បាយរបស់លោក ពូទីន ក៏កើតមានស្របពេលដែលរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមបទឈប់បាញ់រយៈពេលបីថ្ងៃ និងបានយល់ព្រមផ្លាស់ប្តូរអ្នកទោសចំនួន ១០០០នាក់ ដែលជាការវិវឌ្ឍដែលបង្កើនក្តីសង្ឃឹមដោយប្រុងប្រយ័ត្នចំពោះវឌ្ឍនភាពការទូតឡើងវិញ។
នៅក្នុងក្បួនដង្ហែរព្យុហយាត្រាយោធានៅទីក្រុងមូស្គូ លោក ពូទីន បានចាត់ទុកកងកម្លាំងប្រុយុទ្ធនៅប្រទេសអ៊ុយក្រែនជាទ័ពប្រដាប់អាវុធឈ្លានពានដែលគាំទ្រដោយប្លុកណាតូ។ ទោះបីជាបែបណា ក្នុងពេលកន្លងមកអង្គការណាតូមិនបានចូលប្រយុទ្ធដោយផ្ទាល់ជាមួយរុស្ស៊ីទេ គឺគ្រាន់តែជួយជ្រុមជ្រែងអ៊ុយក្រែនសម្រាប់ការប្រយុទ្ធការពារខ្លួនប៉ុណ្ណោះ។
តាមការដកស្រង់សម្តីផ្ទាល់ដោយ Al Jazeera លោក ពូទីន បញ្ជាក់ថា៖«ជ័យជម្នះតែងតែមាន ហើយនឹងជារបស់យើង»។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីនោះ លោកពូទីន បានស្តីបន្ទោស «ឥស្សរជនសកលនិយម» លោកខាងលិចចំពោះសង្គ្រាមនេះ ដោយនិយាយថាពួកគេបានសន្យាថាអង្គការណាតូនឹងមិនពង្រីកខ្លួនទៅទិសខាងកើត បន្ទាប់ពីការដួលរលំនៃជញ្ជាំងប៊ែរឡាំងឆ្នាំ១៩៨៩ទេ ប៉ុន្តែបន្ទាប់មកបានព្យាយាមទាញអ៊ុយក្រែនចូលទៅក្នុងគន្លងរបស់សហភាពអឺរ៉ុប។
បន្ទាប់មកលោកបានប្រកាសថា «ខ្ញុំគិតថាបញ្ហានេះកំពុងឈានដល់ទីបញ្ចប់ហើយ»។
ទិវាឈប់សម្រាកប្រចាំឆ្នាំរបស់រុស្ស៊ីគឺជាថ្ងៃនៃការបរាជ័យរបស់សហភាពសូវៀតលើណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី ២ និងជាកិត្តិយសដល់ពលរដ្ឋសហភាពសូវៀតចំនួន ២៧លាននាក់ដែលបានស្លាប់នៅក្នុងជម្លោះនាពេលនោះ។
តាមការកត់សម្គាល់របស់បណ្តាញរាយការណ៍អន្តរជាតិ ក្បួនដង្ហែរក្នុងទិវាជ័យជម្នះក្នុងនៅឆ្នាំនេះមានភាពស្ងប់ស្ងាត់ជាងឆ្នាំកន្លងៗមក ជាមួយនឹងវីដេអូនៃគ្រឿងបរិក្ខារយោធាដែលត្រូវបានបង្ហាញនៅលើអេក្រង់យក្សជាជាងរថក្រោះ និងប្រព័ន្ធមីស៊ីលដែលរំកិលឆ្លងកាត់ទីលានក្រហម។
ជាលើកដំបូង ក្បួនដង្ហែរនៅថ្ងៃសៅរ៍បានបង្ហាញកងទ័ពមកពីកូរ៉េខាងជើង ដែលជាការគោរពដល់ទីក្រុងព្យុងយ៉ាងដែលបានបញ្ជូនទាហានរបស់ខ្លួនទៅប្រយុទ្ធជាមួយកងកម្លាំងរបស់ទីក្រុងមូស្គូដើម្បីទប់ទល់នឹងការឈ្លានពានរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី៕
ប្រែសម្រួល៖ រ៉ាន់ រើយ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


