សេចក្ដីជូនដំណឹង
ធនាគារ ព្រីនស៍ ណែនាំនូវគណនីប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ភ្លាម ជាមួយអត្រាការប្រាក់ល្អបំផុត និងរយៈពេលបញ្ញើខ្លី ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ធនាគារ ព្រីនស៍ បានចាប់ផ្តើមយុទ្ធនាសម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់ថ្មី ដែលផ្តល់ជូនអតិថិជននូវការប្រាក់បញ្ញើភ្លាមៗ។ ជាធម្មតា អតិថិជនទទួលបានការប្រាក់បញ្ញើនៅចុងគ្រានៃរយៈពេលបញ្ញើរបស់ពួកគេ។ ឥឡូវនេះ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា គណនីប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ភ្លាមៗ ត្រូវបានផ្តល់ជូនដល់អតិថិជនជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែងដ៏ល្អបំផុតសម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេលខ្លី យ៉ាងយូរបំផុតត្រឹម ៩ ខែ។ កាន់តែពិសេសអំពីផលិតផលប្រាក់បញ្ញើមានកាលកំណត់បានការប្រាក់ភ្លាមៗនេះគឺ អតិថិជនពុំចាំបាច់រង់ចាំដល់ថ្ងៃកំណត់ចុងគ្រា ដើម្បីទទួលបានការប្រាក់របស់ពួកគេនោះឡើយ ដោយអតិថិជនអាចទទួលបានការប្រាក់ភ្លាមៗ បន្ទាប់ពីពួកគេធ្វើការដាក់ប្រាក់បញ្ញើមានកាលកំណត់ជាមួយ ធនាគារ ព្រីនស៍។

អតិថិជនតែងតែមានសាច់ប្រាក់សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើប្រាស់ក្នុងអាជីវកម្ម ប៉ុន្តែពួកគេមិនចង់ឱ្យទុកប្រាក់មួយកន្លែង ហើយទទួលបានអត្រាការប្រាក់ទាបនោះទេ។ ខណៈពេលដែលប្រាក់បញ្ញើរយៈពេលខ្លី អាចជាជម្រើសដ៏ល្អមួយ ប៉ុន្តែអត្រាការប្រាក់ដែលទទួលបានមិនបានខ្ពស់ដូចការរំពឹងទុកទេ។ ធនាគារ ព្រីនស៍ បានយល់ច្បាស់ពីតម្រូវការនេះ ហើយបានបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់ជូននូវអត្រាការប្រាក់ល្អបំផុតសម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេលខ្លី។ អតិថិជនអាចជ្រើសរើសជម្រើសនៃការដាក់ប្រាក់បញ្ញើចំនួនបី ដូចជា៖ អត្រាការប្រាក់ 6.00% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល ៦ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង 6.50%), អត្រាការប្រាក់ 6.88% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល ៨ ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង7.45%) ឬ អត្រាការប្រាក់ 6.99% ក្នុងមួយឆ្នាំ សម្រាប់ប្រាក់បញ្ញើរយៈពេល ៩ ខែ (ជាមួយនឹងអត្ថប្រយោជន៍ទទួលបានជាក់ស្ដែង 7.57%) ។ ជម្រើសដ៏សមស្របនេះ អាចធានាថា អតិថិជនទទួលបានសេវាសន្សំ និងការដាក់ប្រាក់បញ្ញើ ដែលសាកសមទៅនឹងតម្រូវការហិរញ្ញវត្ថុ និងលក្ខខណ្ឌផ្សេងៗរបស់ពួកគេ។
ធនាគារ ព្រីនស៍ ប្តេជ្ញាផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធន៍ធនាគារប្រកបដោយសុវត្ថិភាព និងគ្មានការព្រួយបារម្ភ ហើយនេះក៏ជាមូលហេតុចម្បងដែល ផលិតផលប្រាក់បញ្ញើមានកាលកំណត់បានការប្រាក់ភ្លាមៗ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនអតិថិជននូវសន្តិភាពផ្លូវចិត្ត ដោយដឹងថាការវិនិយោគរបស់ពួកគេមានសុវត្ថិភាព។
ផលិតផលប្រាក់បញ្ញើមានកាលកំណត់បានការប្រាក់ភ្លាមៗ របស់ធនាគារ ព្រីនស៍ គឺជាផលិតផលយ៉ាងសំខាន់សម្រាប់ការផ្លាស់ប្តូរនៅក្នុងវិស័យធនាគារនៃប្រទេសកម្ពុជា។ មិនថាអ្នកជាអតិថិជនថ្មី ឬអតិថិជនមានស្រាប់នោះទេ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីទាញយកអត្ថប្រយោជន៍ ពីយុទ្ធនាការដាក់ប្រាក់បញ្ញើប្រកបដោយភាពច្នៃប្រឌិតរបស់ ធនាគារ ព្រីនស៍ និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក។
សូមអញ្ជើញមកកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតបំផុតនៅថ្ងៃនេះ ដើម្បីបើកគណនីប្រាក់បញ្ញើមានកាលកំណត់របស់អ្នក ឬទំនាក់ទំនងមកលេខ 1800 20 8888 (ឥតគិតថ្លៃ) ដើម្បីប្រឹក្សាជាមួយបុគ្គលិកជំនាញរបស់យើង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


