សេចក្ដីជូនដំណឹង
ខ្លីៗអំពីសាវតារបស់Gumball 3000:វត្តមានព្រឹត្តិការណ៍ដ៏ធំកម្រិតពិភពលោកនៅប្រទេសកម្ពុជា
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1999 ដោយសហគ្រិនសញ្ជាតិអង់គ្លេសលោក Maximillion Cooper ព្រឹត្តិការណ៍ Gumball 3000 បានក្លាយជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាពកម្រិតពិភពលោកដែលប្រារព្ធឡើងសម្រាប់អបអរសាទរទៅលើប្រណីតភាពប្លែកៗរបស់រថយន្តដែលមានសមត្ថភាពខ្លាំងក្លា ក៏ដូចជាតម្លៃខ្ពស់ៗ និងការធ្វើដំណើរផ្សងព្រេង។ ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍ Gumball 3000 បានទាក់ទាញការចូលរួមយ៉ាងកុះករពីតារាល្បីៗ អ្នកមានឥទ្ធិពលក្នុងវិស័យពាណិជ្ជកម្ម និងអ្នកចូលចិត្តរថយន្តមកពីជាង 50 ប្រទេសជុំវិញពិភពលោក។ ការជួបជុំក្នុងព្រឹត្តិការណ៍ Gumball 3000 នេះមិនមែនធ្វើឡើងសម្រាប់តែការបង្ហាញពីរថយន្តប្រណីត និងល្បឿនរបស់វាប៉ុណ្ណោះទេ តែវាក៏ជាព្រឹត្តិការណ៍ដែលបង្ហាញអំពីវប្បធម៌ និងរបៀបរបបរស់នៅរបស់អ្នកស្រឡាញ់រថយន្តជុំវិញពិភពលោក។

រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ Gumball 3000 តែងតែស្វែងរក និងជ្រើសរើសផ្លូវថ្មីៗសម្រាប់ការធ្វើដំណើររបស់ខ្លួន ហើយផ្លូវដែលបានជ្រើសរើសត្រូវតែជាផ្លូវដែលអាចផ្តល់ឱ្យអ្នកចូលរួមនូវបទពិសោធន៍រំភើប និងឱកាសដ៏អស្ចារ្យសម្រាប់ការផ្លាស់ប្តូរវប្បធម៌ក៏ដូចជាស្វែងយល់នូវអ្វីដែលថ្មីៗ។ លើសពីនេះព្រឹត្តិការណ៍ Gumball 3000 ក៏បានរួមចំណែកយ៉ាងច្រើនដល់មូលនិធិអង្គការសប្បុរសធម៌ ដោយរៃអង្គាសប្រាក់បានរាប់លានដុល្លារពីអ្នកចូលរួម និងសប្បុរសជនទូទាំងពិភពលោក ជាច្រើនឆ្នាំកន្លងមក។
នៅឆ្នាំ 2024 នេះ ព្រឹត្តិការណ៍ Gumball 3000 នឹងបង្ហាញវត្តមានរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាយើងដោយនាំមកជូននូវភាពរំភើបរីករាយ និងភាពទាក់ទាញដល់ប្រទេសកម្ពុជាក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ព្រោះព្រឹត្តិការណ៍នេះនឹងធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេសុី ហើយនឹងបញ្ចប់ដំណើររបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងបង្ហាញអំពីតំបន់ទេសចរប្រទេសកម្ពុជាទៅកាន់ទស្សនិកជនទូទាំងពិភពលោក ក៏ដូចជាណែនាំអ្នកគាំទ្រថ្មីៗឱ្យមានភាពរំភើបរីករាយក្នុងការចូលរួមធ្វើដំណើរ និងការចូលរួមបរិច្ចាគដល់មូលនិធិសប្បុរសធម៌។
ក្រុមហ៊ុន Smart Axiata ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់ជូននូវដំណោះស្រាយសេវាកម្មឌីជីថល និងជាដៃគូទូរគមនាគមន៍ ជូនដល់កម្មវីធីទាំងមូល បានចូលរួមជាមួយក្រុមហ៊ុន Chip Mong Group ដែលជាដៃគូសហការផ្ដាច់មុខក្នុងការនាំមកនូវព្រឹត្តិការណ៍ Gumball 3000 នេះមកប្រទេសកម្ពុជា។ ក្រុមហ៊ុន Smart Axiata នឹងចូលរួមដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់បទពិសោធន៍ឌីជីថលដល់អ្នកចូលរួមធ្វើដំណើរក្នុងកម្មវិធីទាំងអស់អំឡុងពេលនៃព្រឹត្តិការណ៍ទាំងមូលដែលប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជា។ តាមរយៈការប្រើប្រាស់ដំណោះស្រាយសេវាកម្មឌីជីថលទំនាក់ទំនងដ៏ទំនើបដែល Smart ផ្តល់ជូន ព្រឹត្តិការណ៍ទាំងមូលនឹងត្រូវផ្សព្វផ្សាយដោយទូលំទូលាយទូទាំងប្រទេសកម្ពុជា ក៏ដូចជាទៅកាន់ឆាកអន្តរជាតិ។
ស្ថិតក្នុងការគាំទ្រពីក្រសួងទេសចរណ៍កម្ពុជា ក្រុមហ៊ុន Chip Mong Group ក្រុមហ៊ុន Smart Axiata និងស្ថាប័នពាក់ព័ន្ធនានា ការមកដល់ប្រទេសកម្ពុជារបស់ព្រឹត្តិការណ៍ Gumball 3000 នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយបន្សល់ទុកនូវឥទ្ធិពលទេសចរណ៍យូរអង្វែងដល់ប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងនាមជាប្រទេសដែលអាចទទួលរៀបចំព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោក។
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


