Connect with us

សេចក្ដីជូនដំណឹង

ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ជាមួយសកម្មភាពប្រមូលសំរាមជាបន្តបន្ទាប់

បានផុស

នៅ

ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមអបអរទិវាសម្អាតពិភពលោកឆ្នាំ២០២៤ ដោយបានរៀបចំសកម្មភាពប្រមូលសំរាមជាច្រើន។ នេះជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការគាំពារបរិស្ថាន និងនិរន្តរភាពក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍សកលលោកនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅសួនតេជោមាស តេជោយ៉ត ក្នុងរាជធានីភ្នំពេញក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន”។

រយៈពេលប៉ុន្មានសប្តាហ៍មុនការប្រារព្ធទិវាសម្អាតពិភពលោក ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពប្រមូលសំរាមជាច្រើនរាប់ចាប់តាំងពីការសម្អាតនៅតាមសហគមន៍រហូតដល់ការសម្អាតនៅតាមឆ្នេរសមុទ្រក្នុងខេត្តកែប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេលប៉ុន្មានសប្តាហ៍មុនការប្រារព្ធទិវាសម្អាតពិភពលោក ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពប្រមូលសំរាមជាច្រើនរាប់ចាប់តាំងពីការសម្អាតនៅតាមសហគមន៍រហូតដល់ការសម្អាតនៅតាមឆ្នេរសមុទ្រក្នុងខេត្តកែប។ អ្នកចូលរួមប្រមាណ ១៩០ នាក់រួមមានបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ សិស្សានុសិស្ស និងប្រជាពលរដ្ឋសហគមន៍ បានចំណាយពេល ៤៣០ ម៉ោងស្ម័គ្រចិត្តប្រមូលសំរាមបាន ៧៧៥,៦៥ គីឡូក្រាមតាមរយៈសកម្មភាពទាំងនេះ
មានមតិទៅលើគំនិតផ្តួចផ្តើមនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ណាហ្គាវើលដ៍បេះដូងបេះដូងសប្បុរស មានមោទកភាពដែលបានក្លាយជាផ្នែកមួយនៃទិវាសម្អាតពិភពលោកដែលចលនាសកលដ៏ធំបំផុតនេះមានគោលបំណងធ្វើឱ្យភពផែនដីកាន់តែស្អាត និងស្រស់បំព្រង។ កំណើនប្រជាជនយ៉ាងឆាប់រហ័យស បានបង្កឱ្យមានសំរាមរឹងយ៉ាងច្រើន។ ការកើនឡើងនៃសំរាមនេះមិនត្រឹមតែធ្វើឱ្យលូស្ទះប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្លាយជាទីតាំងនៃប្រភពជំងឺ និងសត្វល្អិតចង្រៃផងដែរ។ ដោយចូលរួមក្នុងទិវាសម្អាតពិភពលោកនេះ យើងមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសំរាម និងលើកទឹកចិត្តសហគមន៍ឱ្យជួយសម្អាត”។

បុគ្គលិកស្ម័គ្រចិត្តប្រមាណ ១៩០ នាក់ បានចំណាយពេល ៤៣០ ម៉ោងស្ម័គ្រចិត្តប្រមូលសំរាមបាន ៧៧៥,៦៥ គីឡូក្រាមតាមរយៈសកម្មភាពប្រមូលសំរាមទាំងនេះ

គួរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៧ ក្នុងប្រទេសកម្ពុជាដែលរៀបចំដោយអង្គការសម្អាតទន្លេសមុទ្រសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម គឺជាព្រឹត្តិការណ៍ដ៏ធំដែលអ្នកស្ម័គ្រចិត្តចូលរួមប្រមាណជាង ១ លាននាក់។ ព្រឹត្តិការណ៍នេះគាំទ្រដល់ស្មារតី “ខ្មែរធ្វើបាន” ដែលបង្ហាញពីការប្តេជ្ញាចិត្តដើម្បីអនាគតកាន់តែស្រស់ស្អាត និងមាននិរន្តរភាព”។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ បានឱ្យដឹងថា “យើងវាយតម្លៃខ្ពស់សម្រាប់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុនណាហ្គាវើលដ៍ជាដើមដែលបានចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងកាកសំណល់។ ក្នុងប្រទេសកម្ពុជា មានអ្នកស្ម័គ្រចិត្តរាប់លាននាក់ បានធ្វើការឥតនឿយហត់ដើម្បីសម្អាតទីក្រុងក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅនេះ។ ជំហានបន្ទាប់របស់យើង គឺដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិកនៅក្នុងទន្លេ និងសមុទ្រ។ ត្រឹមឆ្នាំ២០៣០ ទន្លេសាប ត្រូវបានប៉ាន់ស្មានថានឹងមានសំរាមប្លាស្ទិកប្រមាណ ៥០០.០០០ តោនដោយក្នុងនោះសំរាមប្រហែល ៨០.០០០ តោន គឺជាសំរាមដែលចេញពីទីក្រុងភ្នំពេញ។ វាដល់ពេលហើយដែលយើងត្រូវវិនិយោគដើម្បីស្វែងរកដំណោះស្រាយសាមញ្ញជាមួយតម្លៃសមរម្យដើម្បីរក្សាទឹករបស់យើងឱ្យបានស្អាត”។

មកដល់បច្ចុប្បន្ន មានសំរាមជាង ៤ តោនត្រូវបានប្រមូលតាមរយៈសកម្មភាពប្រមូលសំរាមជាច្រើននៅតាមទីតាំងផ្សេងៗគ្នា

គួរដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០១៨ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹងអំពីការកាត់បន្ថយកាកសំណល់ និងការកែច្នៃឡើងវិញ។ មកដល់បច្ចុប្បន្ន មានសំរាមជាង ៤ តោនត្រូវបានប្រមូលតាមរយៈសកម្មភាពប្រមូលសំរាមជាច្រើននៅតាមទីតាំងផ្សេងៗគ្នា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគាំពារបរិស្ថានដែលគាំទ្រដល់គោលដៅបរិស្ថាន និងនិរន្តរភាពរបស់ប្រទេសកម្ពុជា។ បន្ថែមទៅលើសកម្មភាពប្រមូលសំរាម ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានលើកកម្ពស់ការសម្អាតកាកសំណល់ឌីជីថលផងដែរដែលលើកទឹកចិត្តឱ្យបុគ្គលិកកាត់បន្ថយផលប៉ះពាល់ឌីជីថលដោយលុបចោលសារអេឡិចត្រូនិក ឯកសារ រូបភាព និងវីដេអូដែលមិនចាំបាច់ចេញពីឧបករណ៍អេឡិចត្រូនិករបស់ពួកគេ។

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៥០០.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៨ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម