ទិន្នន័យពីការិយាល័យស្ថិតិជាតិ បានបង្ហាញថា អត្រាគ្មានការងារធ្វើសម្រាប់យុវជនអាយុពី ១៦-២៤ ឆ្នាំ ក្នុងប្រទេសចិន ដោយមិនរាប់បញ្ជូលសិស្ស បានធ្លាក់ចុះមកត្រឹម ១៧,៦ ភាគរយ ក្នុងខែកញ្ញា ពី ១៨,៨ ភាគរយ ក្នុងខែសីហា។
ផ្លូវរថភ្លើងនេះមានប្រវែងប្រមាណ ៤២៧ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីស្ថានីយ៍ Lào Cai ជាកន្លែងដែលវាតភ្ជាប់ជាមួយផ្លូវរថភ្លើងចិន និងបញ្ចប់នៅស្ថានីយ៍នៃក្រុងឆ្នេរសមុទ្រ Hạ Long ។ ផ្លូវដដែល នឹងមានស្ថានីយ៍ចំនួន ៤១ និងឆ្លងកាត់ខេត្ត និងក្រុងចំនួន ១០ នៅភាគខាងជើងនៃប្រទេសវៀតណាម។
សេដ្ឋកិច្ចរបស់ខេត្តកាលីម៉ាន់តាន់ខាងកើត បានកើនឡើងដល់ ៦,២២ ភាគរយ នៅឆ្នាំ ២០២៣ ពី ៤,៤៨ ភាគរយ នៅឆ្នាំ ២០២២ ដោយលើសអត្រាកំណើនថ្នាក់ជាតិប្រចាំឆ្នាំ ៥,០៥ ភាគរយ។
GDP របស់ម៉ាឡេស៊ីបានកើនឡើង ៥,១ ភាគរយ សម្រាប់រយៈពេល ៩ ខែដើមឆ្នាំ
បញ្ហាប្រឈមមានច្រើន រាប់តាំងពីកង្វះសាច់ប្រាក់ងាយស្រួល រហូតដល់ការលំបាកក្នុងការទទួលបានប្រភពហិរញ្ញវត្ថុ ចំពេលដែលស្ថាប័នហិរញ្ញវត្ថុ ក៏រឹតត្បឹតលើការផ្ដល់ប្រាក់កម្ចី។
AI អាចដើរតួជាឧបករណ៍ដ៏មានឥទ្ធិពល ដើម្បីដោះស្រាយបញ្ហាប្រឈមដែលមានស្រាប់ រួមមានទាំងការដោះស្រាយឧបសគ្គភាសា បន្ថយគម្លាតវប្បធម៌ លើកកំពស់គុណភាពសេវាកម្ម និងលើកកម្ពស់បទពិសោធន៍របស់ទេសចរ។
វាគឺជាផ្នែកមួយនៃវិធានការជំរុញសេដ្ឋកិច្ច ចំពេលមានក្ដីបារម្ភថាកំណើនសេដ្ឋកិច្ចនឹងកើនឡើងមិនដល់គោលដៅ ៥ ភាគរយ របស់រដ្ឋាភិបាល។