អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានបង្ហាញការសោកស្ដាយចំពោះការចេញផ្សាយរបស់ព័ត៌មានរបស់ ABC News អូស្ត្រាលីដែលបានចុះទៅផ្សព្វផ្សាយពីទីតាំងឆបោកអនឡាញមួយកន្លែងនៅតំបន់អូស្មាច់ លើដីកម្ពុជាដែលត្រូវបានថៃឈ្លានពានយក។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថាចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ពលរដ្ឋទូទៅ និងចំណាកស្រុកទាំងអស់អាចទៅធ្វើ ឬបន្តអត្តសញ្ញាណបណ្ណបាននៅគ្រប់ស្នងការដ្ឋាននគរបាលខេត្តរាជធានី ទាំងអស់ដោយមិនចាំបាច់ត្រលប់ទៅធ្វើនៅទីកន្លែងកំណើតឡើយ។
អគ្គនាយកបច្ចេកទេសព្រំដែននៃលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាលោក ស្រ៊ឺ បូរ៉ា បានឱ្យដឹងថាយោធាថៃធ្លាប់អះអាងថា ពួកគេនឹងវាយកម្ទេចរបងព្រំដែនដែលសាងសង់រួចវិញ ប្រសិនជាមានការវាស់វែងព្រំដែនច្បាស់លាស់ចុងក្រោយ។ លោក បូរ៉ា ចាត់ទុកថាការអះអាងរបស់ថៃនេះគឺមិនមែនជាដំណើរការដែលប្រព្រឹត្តិទៅដោយរលូនទេ។
លោកថាការដាក់ឱ្យចូលនិវត្តន៍គឺធ្វើតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល តែគាត់នៅតែអាចបន្តជាមន្ត្រីជាប់កិច្ចសន្យានៃស្ថាប័ននេះបាន។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថាកម្ពុជាបានបង្ហាញពិភពលោកក្នុងរយៈពេល៥ខែមកនេះពីការប្ដេជ្ញាចិត្តរបស់ខ្លួនប្រឆាំងឧក្រិដ្ឋកម្មឆបោកអនឡាញ ហើយកាសែតក្នុងពិភពលោកជាបន្តបន្ទាប់បានចេញមកទទួលស្គាល់នូវយុទ្ធនាការនេះផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់វិស័យឯកជន និងរដ្ឋរួមគ្នាពង្រឹងសមត្ថភាពនៃការផលិត ដោយថាវាជាការទទួលខុសត្រូវរួមទៅលើសុខភាព និងការផលិតរបស់កម្ពុជា។
ក្រោយពីមានការចុះផ្សាយពីសំណាក់សារព័ត៌មានថៃមួយចំនួន ជុំវិញករណីរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-84 ទម្ងន់ជិត ១តោន នៅលើទឹកដីកម្ពុជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានចេញមុខបកស្រាយលម្អិតលើទិដ្ឋភាពបច្ចេកទេស និងច្បាប់ចំនួន ៣ ចំណុចសំខាន់ៗ ដើម្បីឆ្លើយតបនឹងការបង្វែរការពិតទាំងនោះ។