ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានចាត់រដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី ចូលទៅថ្វាយព្រះពរថ្វាយជូនសម្ដេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសខួបចម្រើនព្រះជន្មវស្សាហ្លួងម៉ែ គម្រប់ ៩០ព្រះវស្សា ដល់ព្រះរាជដំណាក់ក្នុងរដ្ឋធានីប៉េកាំង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយចិនលើអនុវត្តន៍គម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាត ដែលនឹងបំពាក់ប្រព័ន្ធដំណើរការ និងវិភាគវីដេអូ នៅរាជធានីភ្នំពេញ។
សហរដ្ឋអាមេរិក នៅតែរក្សាជំហរគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរវាងកម្ពុជា និងថៃ តាមរយៈការជំរុញឱ្យភាគីទាំងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ និងដោះស្រាយជម្លោះតាមរយៈយន្តការទ្វេភាគី។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់អាមេរិក កាលពីថ្ងៃអង្គារ ទី១៦ កន្លងទៅ។
អ្នកវិភាគយល់ថា ពេលនេះរុស្ស៊ីកំពុងប្រើយុទ្ធសាស្ត្រ «ងាកទៅទិសខាងកើត» ដែលនឹងផ្ដល់ប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសនៅតំបន់អាស៊ី។
នៅពីក្រោយផ្ទាំងទស្សនីយភាពដ៏ស៊ីវីល័យ និងពន្លឺភ្លើងពណ៌នាពេលរាត្រី ស្រមោលងងឹតនៃ «ភាពទំនើង» អំពើហិង្សាជាក្រុម ការចងគ្នាជាក្រុមដើម្បីប្រព្រឹត្តរឿងមិនល្អ ការរីករាលដាលនៃគ្រឿងញៀន គ្រឿងស្រវឹង បារីអេឡិចត្រូបនិក និងការស្រុតចុះនៃសីលធម៌សង្គម កំពុងក្លាយជាវិបត្តិដ៏ស្រួចស្រាល់ដែលមិនអាចមើលរំលងបានឡើយ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានឱ្យដឹងថា គណៈកម្មការចម្រុះព្រំដែនកម្ពុជាបានផ្ញើកំណត់ទូតជាថ្មីឱ្យថៃបញ្ជូនក្រុមវាស់វែងចម្រុះរបស់ខ្លួនដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងឱ្យបានឆាប់ បន្ទាប់ពីថៃបានប្រើលេសពន្យារពេលក្រុមការងាររបស់ខ្លួនចុះមកវាស់វែងជាច្រើនលើក។
ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជាលោក ឆៃ ស៊ីណារិទ្ធ ថាកម្ពុជាមានគម្រោងចង់រៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្ហាញនូវឆន្ទៈខ្ពស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រឆាំងឧក្រិដ្ឋកម្មនេះ។