សម្ដេចថាការប្រើកម្លាំងដើម្បីដណ្ដើម និងទាមទារមកវិញនោះគឺមិនមានស្ថេរភាព ហើយគ្មានថ្ងៃបញ្ចប់នោះឡើយ។
លោកស្រី ឆាយ រ័ត្នធានី បានព្រមានពីការចាត់វិធានការលើផលិតដែលទាក់ទងនឹងសុខភាពមនុស្សទាំងអស់នៅលើទីផ្សារដែលគ្មានលិខិតបញ្ជាក់(មីញ៉ែត) និងមិនបានឆ្លងកាត់ការពិនិត្យពីក្រសួងសុខាភិបាល។
ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតក្រាបបង្គំទូលថ្វាយអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដែលព្រះអង្គត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរម្លឹកពីដំណើរតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីរំដោះជាតិពីរបបខ្មែរក្រហម និងកសាងប្រទេសកម្ពុជាពីផេះផង់រហូតអភិវឌ្ឍន៍ដូចបច្ចុប្បន្នគឺជាគុណបំណាច់ដ៏ធំធេងដែលលើសពីឪពុកម្នាក់ តែជាពុករបស់ប្រជាជនកម្ពុជាទាំងមូល។
នៅក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃស្មារតីស្នេហាជាតិ ករណីនៃការធ្វើពហិការទំនិញដោយមហាជន ការរឹតបន្តឹងការអនុវត្តច្បាប់នៅតាមព្រំដែន បានក្លាយជាប្រធានបទដ៏សំខាន់ដែលតម្រូវឱ្យមានការវិភាគដោយផ្អែកលើការយល់ដឹងពីច្បាប់ និងការពិតជាក់ស្តែង។
ការជំរុញនេះត្រូវបានមើលឃើញថា ស្របពេលដែលទំហំពាណិជ្ជកម្មជាមួយកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកបន្ទាប់រុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែនកាលពីឆ្នាំ២០២២មក។
ការរកឃើញនិងការចុះបង្ក្រាបជាបន្តបន្ទាប់នូវឃ្លាំងស្តុក និងការចែកចាយទំនិញគេចពន្ធនិងខូចគុណភាពនាំចូលពីប្រទេសជិតខាងមានប្រទេសថៃជាដើម ដូចជា សាច់បង្កក គ្រឿងទេស ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ នៅក្នុងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ មិនមែនគ្រាន់តែជាព័ត៌មានបង្ក្រាបបទល្មើសសេដ្ឋកិច្ចធម្មតានោះទេ ប៉ុន្តែវាគឺជា «សញ្ញាអាសន្ន»មួយ ដែលកំពុងដាស់តឿនយើងទាំងអស់គ្នាឱ្យមើលឃើញពីមហារីកសង្គមដ៏គ្រោះថ្នាក់។