ទឹកភ្លៀងបោកបក់ដី ប្រទាក់ជាមួយរ៉ែក្រហមដ៏សម្បូរបែបពីជម្រាលភ្នំចូលទៅក្នុងសមុទ្រធ្វើឱ្យទឹកនិងឆ្នេរខ្សាច់មានពណ៌ក្រហមច្រាល...
ចិននិងវេណេស៊ុយអេឡាគឺជាដៃគូយុទ្ធសាស្រ្តដ៏យូរអង្វែង ជាពិសេសបានជឿទុកចិត្ត និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក..;
យ៉ាងហោចណាស់ ២៧ប្រទេស ក្នុងចំណោម ៣៨ កំពុងរាយការណ៍ពីទិន្នន័យនៃការកើនឡើងខ្ពស់របស់ជំងឺគ្រុនផ្តាសាយនេះ...
អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun៖ ការបោះឆ្នោតត្រូវបានធ្វើឡើងសម្រាប់ប្រទេសមីយ៉ាន់ម៉ា។ វាមិនមែនធ្វើឡើងសម្រាប់សហគមន៍អន្តរជាតិទេ...
កន្លែងនេះ(ភ្នំ Alps) មានដាយណូស័រយ៉ាងច្រើន ដែលវាជាបេតិកភណ្ឌវិទ្យាសាស្ត្រដ៏អស្ចារ្យ ហើយនឹងចំណាយពេលជាច្រើនទសវត្សរ៍ ដើម្បីសិក្សារៀនសូត្រ...
ការស្ទង់មតិរយៈពេលបីថ្ងៃបានបញ្ចប់កាលពីថ្ងៃអាទិត្យ បង្ហាញថា ៣៩%នៃមនុស្សពេញវ័យរបស់សហរដ្ឋអាមេរិកបានយល់ស្រប លើការអនុវត្តការងាររបស់លោក ត្រាំ ធ្លាក់ចុះពី៤១%កាលពីដើមខែធ្នូ...
សហរដ្ឋអាមេរិកបានផ្អាកកិច្ចព្រមព្រៀងបច្ចេកវិទ្យាដែលខ្លួនបានធ្វើជាមួយចក្រភពអង់គ្លេសកាលពីថ្មីៗនេះ ដែលកិច្ចព្រមព្រៀងនោះមានបំណងជំរុញឱ្យទំនាក់ទំនងក្នុងវិស័យបញ្ញាសិប្បនិមិត្ត កុំព្យូទ័រកង់ទិច និងថាមពលនុយក្លេអ៊ែរស៊ីវិល មានភាពរឹងមាំ។ នេះបើយោងតាមការផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃចន្ទ។ ចក្រភពអង់គ្លេស បានអះអាងថា សហរដ្ឋអាមេរិកបានផ្អាកកិច្ចព្រមព្រៀង កាលពីសប្តាហ៍មុន ដោយបន្ថែមថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូ ណាល់ ត្រាំ កំពុងជំរុញឱ្យមានការសម្បទានពីភាគីចក្រភពអង់គ្លេសនៅក្នុងតំបន់ពាណិជ្ជកម្មក្រៅភាពជាដៃគូបច្ចេកវិទ្យា។ កាសែត Financial Times បានបន្ថែមទៀតថា សហរដ្ឋអាមេរិកមានការខកចិត្តកាន់តែខ្លាំង ជាមួយការខ្វះឆន្ទៈរបស់ចក្រភពអង់គ្លេសក្នុងការដោះស្រាយអ្វីដែលជាវិធានការណ៍ក្រៅពីពន្ធគយ...