ព័ត៌មានអន្ដរជាតិ
អត្រានៃការគាំទ្រប្រធានាធិបតី ត្រាំ បន្តធ្លាក់ចុះទាបបំផុតដល់៣៩%
លទ្ធផលនៃការស្ទង់មតិមួយ បានរកឃើញថា ការគាំទ្ររបស់ប្រជាជនអាមេរិកចំពោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្លាក់ចុះក្នុងពេលថ្មីៗនេះ ដល់កម្រិតមួយដែលទាបបំផុតក្នុងអាណត្តិបច្ចុប្បន្នរបស់លោក ខណៈអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋរបស់លោកអស់ជំនឿចិត្ត លើការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋបាលសហរដ្ឋអាមេរិករូបនេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

ការស្ទង់មតិរយៈពេលបីថ្ងៃបានបញ្ចប់កាលពីថ្ងៃអាទិត្យ បង្ហាញថា ៣៩%នៃមនុស្សពេញវ័យរបស់សហរដ្ឋអាមេរិកបានយល់ស្រប លើការអនុវត្តការងាររបស់លោក ត្រាំ ធ្លាក់ចុះពី៤១%កាលពីដើមខែធ្នូ។ ការរកឃើញនោះបន្តទៀតថា ចាប់ពីពាក់កណ្តាលខែវិច្ឆិកា ការវាយតម្លៃការងារនានារបស់ប្រធានាធិបតីរូបនេះ កាន់តែធ្លាក់ចុះរហូតដល់ ៣៨% ជាតួលេខដែលទាបបំផុតក្នុងឆ្នាំនេះ។
មេដឹកនាំគណបក្សសាធារណរដ្ឋបានវិលត្រឡប់មកកាន់អំណាចវិញក្នុងខែមករា ជាមួយអត្រាសេដ្ឋកិច្ចចំនួន៤៧% ប៉ុន្តែប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះចាប់តាំងពីពេលឡើងកាន់អំណាចមកម្ល៉េះ ជាពិសេសទាក់ទងនឹងការគ្រប់គ្រងសេដ្ឋកិច្ចតែម្តង។
ត្រាំ បានឈ្នះការបោះឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំមុន ហើយសន្យាថានឹងកែប្រែសេដ្ឋកិច្ចដែលរងនូវអតិផរណាខ្ពស់ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Joe Biden ។ ប៉ុន្តែអតិផរណាត្រូវបានកើនឡើងជាបន្តបន្ទាប់នៅក្រោមការដឹកនាំរបស់លោកត្រាំទៅវិញ៕
ណឺ មិនា
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


