ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងមូស្គូ លើកឡើងនៅពីថ្ងៃចន្ទ នេះ ថា ច្រកសមុទ្រហ័រមូស(Hormuz) នឹងបើក ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មីដែលកំណត់ដោយអ៊ីរ៉ង់និងអូម៉ង់
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា កម្រិត ៧.៨ រ៉ិចទ័របានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីននៅព្រឹកពីថ្ងៃចន្ទ នេះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ាឡូឌីមៀរ ហ្សេលេនស្គី ព្រមាន លោក វ៉្លាឌីមៀ ពូទីន ថា ការផលិតមីស៊ីលផ្លោងរបស់អ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ
ក្រុមអ្នកស្រាវជ្រាវព្រមាននៅពីថ្ងៃចន្ទ នេះ ថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរកំពុងដកអាវុធរបស់ពួកគេចេញពីឃ្លាំង ហើយដាក់នៅលើប្រព័ន្ធដឹកជញ្ជូន ខណៈអាវុធមហាប្រល័យកំពុងដើរតួនាទីកាន់តែខ្លាំងឡើងនៅក្នុងនយោបាយសកល។
កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ(UN) ព្រមានថា ជម្លោះដែលកំពុងបន្តរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លាន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បង្ហាញសាមគ្គីភាពជាមួយប្រទេសរូម៉ានីដែលជាសមាជិកណាតូ បន្ទាប់ពីដ្រូនមួយគ្រឿងបាញ់ចូលក្នុងកំពង់ផែ Constanța
ព្រះរាជអាជ្ញាប្រឆាំងភេរវកម្មប្រទេសបារាំងលើកឡើងថា ខ្លួនបានបើកការស៊ើបអង្កេតបឋមមួយសង្ស័យថាមានការធ្វើទារុណកម្មនិងឧក្រិដ្ឋកម្មសង្គ្រាម ជុំវិញការប្រព្រឹត្តរបស់អាជ្ញាធរអ៊ីស្រាអែលលើសកម្មជនបារាំងដែលចូលរួមជាមួយកងនាវាដឹកជំនួយ Global Sumud