សហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាមួយ មកលើទូកដែលសង្ស័យដឹកគ្រឿងញៀនរបស់វ៉េណេស៊ុយអេឡា និងត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រ ដែលនេះជាផ្នែកមួយនៃយុទ្ធនាការនៃក្រុម Operation Souther Spear របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន The National News Desk ដោយដកស្រង់តាមមេបញ្ជាការខាងត្បូងរបស់សហរដ្ឋអាមេរិក, ការវាយប្រហារនេះបានសម្លាប់អ្នកដំណើរពីរនាក់ និងនៅមានជីវិតម្នាក់។ ចំណែកអ្នកយាមឆ្នេរសមុទ្រអាមេរិកបានធ្វើសកម្មភាពនានា ដើម្បីចាប់ផ្តើមការស្វែងរក និងជួយសង្គ្រោះអ្នកដែលនៅរស់រានមានជីវិត។ អ្នកយាមសមុទ្របានអះអាងថា ទូកនោះមានជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន នៅតាមបណ្តោយសមុទ្រប៉ាស៊ីហ្វិកខាងកើត។ គួរឱ្យដឹងថា នេះជាការវាយប្រហារលើកដំបូងដែលគេស្គាល់ ចាប់តាំងពីសហរដ្ឋអាមេរិកបានចាប់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក...
លោក ដូណាល់ ត្រាំ បង្ហាញការសង្ស័យ ជាមួយអ្នកវិទ្យាសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុជាយូរមកហើយ ពិសេសលោកបានច្រានចោលក្តីបារម្ភម្តងទៀតនៅថ្ងៃសុក្រ ដោយលើកឡើងថាមិនពិត ដែលព្យុះរដូវរងាដ៏ធំនឹងវាយប្រហារសហរដ្ឋអាមេរិកក្នុងរដ្ឋជាច្រើននៅចុងសប្តាហ៍នេះ
រដ្ឋចំនួន១៧ របស់សហរដ្ឋ បានប្រកាសដាក់រដ្ឋរបស់ពួកគេ ក្នុងភាពអាសន្ន។ លើសពីនេះ ក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសដាក់ក្រុងរបស់ខ្លួន ក្នុងគ្រាអាសន្នផងដែរ
មន្រ្តីផ្នែកច្បាប់ប្រទេសអូស្ត្រាលី និងប៉ាឡេស្ទីនចំនួនបីក្រុមបានអំពាវនាវជាផ្លូវការឱ្យប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) ដើម្បីស៊ើបអង្កេតប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ពីបទឧក្រិដ្ឋកម្មសង្រ្គាម
នាយកសាលារដ្ឋ Minnesota និងមេធាវីរបស់គ្រួសារកុមារម្នាក់ បាននិយាយថា មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) បានឃុំខ្លួនក្មេងប្រុសអាយុប្រាំឆ្នាំម្នាក់
ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានស្នើឱ្យមានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ដើម្បីដាក់ទណ្ឌកម្មចំពោះ សមាសធាតុមីស៊ីលខុសច្បាប់
មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡានឹងធ្វើទស្សនកិច្ចទៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដើម្បីរកដំណោះស្រាយបញ្ហានានារបស់ប្រទេស។