ព័ត៌មានអន្ដរជាតិ
មន្ត្រីអន្តោប្រវេសន៍អាមេរិក ចាប់ក្មេងអាយុប្រាំឆ្នាំនៅរដ្ឋ Minnesota
នាយកសាលារដ្ឋ Minnesota និងមេធាវីរបស់គ្រួសារកុមារម្នាក់ បាននិយាយថា មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) បានឃុំខ្លួនក្មេងប្រុសអាយុប្រាំឆ្នាំម្នាក់ កាលពីថ្ងៃអង្គារ អំឡុងពេលប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ X នាយកដ្ឋានសន្តិសុខក្នុងស្រុក DHS ថា៖ «មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ ICE មិនបានកំណត់គោលដៅលើកុមារទេ ប៉ុន្តែពួកគេកំពុងធ្វើប្រតិបត្តិការប្រឆាំងនឹងឪពុករបស់គេដែលជាជនបរទេសខុសច្បាប់ប៉ុណ្ណោះ ដែលបុរសនោះបោះបង់កូនប្រុសរបស់គាត់ចោល នៅពេលប៉ូលិសចូលទៅជិតខ្លួន»។
លោក Zena Stenvik នាយកសាលារដ្ឋ Columbia Heights បានចោទសួរថា៖ «ហេតុអ្វីបានជាចាប់ក្មេងអាយុប្រាំឆ្នាំ? អ្នកកុំប្រាប់ខ្ញុំថាកុមារនេះ នឹងត្រូវបានចាត់ថ្នាក់ជាឧក្រិដ្ឋជនណា»។
ក្នុងបណ្តាញសង្គម X, ICE បានបដិសេធថាកុមារមិនត្រូវបានចាប់ខ្លួនទេ។
មន្រ្តីអនុវត្តច្បាប់អន្តោប្រវេសន៍ បាននិយាយថា៖ «ជនបរទេសខុសច្បាប់ម្នាក់ បានបោះបង់ចោលកូនរបស់គេ នៅពេលគេរត់ចេញពីមន្រ្តី ICE ហើយមន្រ្តីរបស់យើងបានទទួលស្គាល់ថាកុមារត្រូវបានរក្សាទុកដោយសុវត្ថិភាពក្នុងអាកាសធាតុត្រជាក់យ៉ាងខ្លាំង។ តែពួកគេបានបដិសេធមិនទទួលយកការឃុំឃាំងកុមារ។ ឪពុកបានប្រាប់មន្ត្រីថា គាត់ចង់ឱ្យកូននៅជាមួយគាត់»។
យ៉ាងណា DHS មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយបន្ថែមឱ្យសារព័ត៌មាន BBC ទេ។
ចំណែករូបថតដែលផ្តល់ទៅឱ្យ BBC ដោយសាលាស្រុកបង្ហាញថាក្មេងប្រុសម្នាក់ ត្រូវបានគេស្គាល់ថាជាកុមារ Liam Ramos អាយុ ៥ឆ្នាំ រៀននៅសាលារដ្ឋ Columbia Heights ពាក់មួករដូវរងារាងដូចទន្សាយឈរនៅខាងក្រៅខណៈដែលមន្រ្តីម្នាក់កាន់កាបូបស្ពាយរបស់គេ។
យ៉ាងណា នាយកសាលា Columbia Heights Public Schools បានពណ៌នាថា រូបថតជាអ្នកឈរទាំងនេះ គឺនៅក្បែររបង។ ហើយអាជ្ញាធរមិនបានកំណត់អត្តសញ្ញាណបុគ្គលដែលថតរូបនោះទេ ដោយសំដៅទៅពួកគេប្រហែលជាសមាជិកសហគមន៍ ឬ អ្នករស់នៅទីនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


