អ្នកធុរកិច្ចថៃទាមទារឲ្យបើកច្រកព្រំដែនឡើងវិញ ខណៈពេលដែលក្រុមយោធារបស់ប្រទេសថៃបានចេញបញ្ជាឲ្យបិទអស់រយៈពេល១ខែរហូតដល់ថ្ងៃទី៧ខែកក្កដានេះ...
អ្នកដំណើរមួយចំនួននៅក្នុងប្រទេសរុស្ស៊ីបានរាយការណ៍ថាបានរង់ចាំច្រើនរហូតដល់ជាង ១០ម៉ោងនៅថ្ងៃទី៥ខែកក្កដា ខណៈដែលជើងហោះហើររបស់ពួកគេកំពុងត្រូវបានពន្យារពេល...
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីដាក់ឲ្យប្រើច្បាប់ «បង្កើនពន្ធ បន្តយការចំណាយកម្មវិធីរដ្ឋ»...
នាយកដ្ឋានការងាររបស់ប្រទេសថៃ បានស្នើឱ្យពលករខ្មែរដែលមានលិខិតស្នាមស្របច្បាប់ចំនួន៤៧០០០នាក់ស្នាក់នៅក្នុងប្រទេសថៃរហូតដល់ព្រំដែនបើកឡើងវិញ ...
សមាជិកសភាគណបក្សក្រៅរដ្ឋាភិបាលថៃអះអាងពីការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីមកគណបក្សផ្សេង សម្រាប់ដឹកនាំរដ្ឋាភិបាលចម្រុះក្នុងពេលខាងមុខ ដើម្បីឈានទៅរំលាយសភាតែម្តង...
លទ្ធភាពនៃការរំលាយសភាក្នុងអំណាចដឹកនាំរបស់ លោក ភុមថាំ វិច្ឆាយ៉ាឆៃជានាយករដ្ឋមន្ត្រីស្តីទី ខណៈបក្សប្រឆាំងមានការទាមទារយ៉ាងរន្ថើនដើម្បីគេចពីរដ្ឋប្រហារ...
មរណៈភាពរបស់មេបញ្ជាការរងនៃកងទ័ពជើងទឹករុស្ស៊ី បានបង្ហាញការចាប់អារម្មណ៍ជាថ្មីទៀតក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំ ដែលមិនទាន់អាចកំណត់ឈ្នះនិងចាញ់ ក៏ដូចជាសញ្ញានៃការបញ្ចប់។ សារព័ត៌មានរុស្ស៊ី TASS បានផ្សាយថា ភាគីរុស្ស៊ីទទួលស្គាល់ថា អគ្គមេបញ្ជាការរងនៃកងទ័ពជើងទឹករុស្ស៊ី លោក Mikhail Gudkov ដែលជាឧត្តមសេនីយ៍ឯកឆ្មាំ និងជាអតីតមេបញ្ជាការកងពលតូចឆ្មាំលេខ១៥៥ នៃកងពលថ្មើរជើងជើងទឹកប៉ាស៊ីហ្វិក ត្រូវបានសម្លាប់នៅក្នុងតំបន់ Kursk។ នេះដោយយោងតាមការអះអាងរបស់ អភិបាលតំបន់ Primorye លោក Oleg Kozhemyako បានរាយការណ៍តាមរយៈ Telegram...