ព័ត៌មានអន្ដរជាតិ
ក្រោយយោធាថៃបិទព្រំដែនរយៈពេល១ខែ អាជីវករនិងពាណិជ្ជករថៃចាប់ផ្តើមតវ៉ាដំបូង
អាជីវករនិងពាណិជ្ជករថៃបានចាប់ផ្តើមប្រមូលផ្តុំគ្នាតវ៉ាដ៏កម្រមួយនៅច្រកទ្វារព្រំដែនអន្តរជាតិក្នុងទឹកដីថៃ ទាមទារឲ្យបើកច្រកព្រំដែនឡើងវិញ ខណៈពេលដែលក្រុមយោធារបស់ប្រទេសថៃបានចេញបញ្ជាឲ្យបិទច្រកព្រំដែនជាឯកតោភាគីអស់រយៈពេល១ខែរហូតដល់ថ្ងៃទី៧ខែកក្កដានេះ។

តាមរូបភាពនៃការតវ៉ាដ៏កម្រដ៏កម្រនេះ ត្រូវបានចេញផ្សាយលើបណ្តាញសង្គមនៅថ្ងៃទី៧ខែកក្កដានេះ អាជីវករនិងពាណិជ្ជករថៃដែលមានអាជីវកម្មជាមួយទីផ្សារកម្ពុជា បានកើតទុក្ខមិនសុខចិត្តចំពោះការបិទច្រកព្រំដែនអន្តរជាតិ ដែលផ្តើមអនុវត្តដោយភាគីយោធាថៃរយៈពេល១ខែ។
ក្នុងការបិទច្រកព្រំដែននេះ យោធារបស់ថៃបានចេញបញ្ជាឲ្យបិទច្រកព្រំដែនជាឯកតោភាគីជាលើកដំបូងកាលថ្ងៃទី៧ខែមិថុនា ក្រោយពីការផ្ទុះអាវុធដែលបង្កឡើងដោយយោធាថៃនៅតំបន់មុំបីនៅឯខេត្តព្រះវិហារ ហើយ ការប្រឈមមុខដាក់គ្នារវាងកងទ័ពនៃប្រទេសថៃនិងកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ និងបានរីករាលដាលដល់វិស័យផ្សេងៗទៀត ដែលភាគីថៃមានទំនាស់ផ្ទៃក្នុងនោះចង់បង្វែរស្ថានការផ្ទៃក្នុងងាកមកទម្លាក់កំហុសដាក់កម្ពុជា។

តាមរូបភាពដែលបង្ហោះលើបណ្តាញសង្គមបង្ហាញពីការតវ៉ារបស់អាជីវករថៃនៅក្នុងទឹកដីថៃ ប្រជាពលរដ្ឋថៃជាច្រើននាក់ បាននាំគ្នាទៅតវ៉ា ទាមទារឱ្យមានការបើកច្រកព្រំដែនជាមួយនឹងកម្ពុជាឡើងវិញ ដើម្បីអាចចេញចូល និងប្រកបរបរជួញដូរបានដូចមុន។ ការប្រមូលផ្តុំគ្នាតវ៉ានេះ ធ្វើឡើងនៅច្រកទ្វារព្រំដែនខាងទឹកដីថៃ នៅទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតរបស់កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដានេះ។
កាលពីថ្ងៃទី៧ ខែមិថុនា នាយឧត្តមសេនីយ៍ Pana Klaewblaudtuk អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទថៃ (RTA) បានចុះហត្ថលេខាលើបទបញ្ជាលេខ ៨០៦/២៥៦៨ ស្តីពីការអនុញ្ញាតឱ្យត្រួតពិនិត្យការបើក និងបិទច្រកព្រំដែនគ្រប់ប្រភេទនៅតាមព្រំដែនកម្ពុជា-ថៃ។
ចាប់តាំងពីការដាក់បទបញ្ជានោះមក យោធាថៃចាប់ផ្តើមបិទច្រកព្រំដែនទាំងអស់។ ជាការតបត ភាគីកម្ពុជាក៏បានបិទច្រកព្រំដែនដូចគ្នា ហើយ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ ដែលត្រូវបានគេមើលឃើញថា គ្មានអំណាចគ្រប់គ្រាន់ក្នុងការបញ្ជាក្រុមយោធាឲ្យអនុវត្តតាមខ្លួននោះ ក៏បាននិយាយទូរស័ព្ទជាលក្ខណៈឯកជនជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងបំណងបញ្ចុះបញ្ចូលឲ្យកម្ពុជាបើកច្រកវិញ ហើយថ្នាក់ដឹកនាំកម្ពុជា បានប្រាប់នាយករដ្ឋមន្ត្រីថៃវិញថា កម្ពុជាត្រៀមតែបើកទេ បើភាគីថៃបើកមុន ព្រោះភាគីថៃជាអ្នកបិទមុនជាឯកតោភាគី៕
រ៉ាន់ រើយ


-
សន្តិសុខសង្គម២០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


