លោកបណ្ឌិត ងិន បាណាល់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញដឹកនាំក្រុមការងារបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីគណបក្សប្រជាជនកម្ពុជា ដើម្បីពន្លឿនចលនាសមាជិកបក្ស និងពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ទាន់ពេលវេលានៅក្នុងមូលដ្ឋាន តាមបណ្ដា ឃុំទាំង០៩ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ ក្នុងឱកាសនោះដែរ លោកបណ្ឌិតប្រធានក្រុមការងារ បានពាំនាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចក្រឡាហោម ស ខេង...
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅព្រឹកថ្ងៃទី៩កញ្ញានេះថា ព្យុះទី១១ ឈ្មោះយ៉ាកជី...
ផ្លូវលំមួយខ្សែដែលរងការខូចខាត និងជន់លិចនារដូវធ្លាក់ភ្លៀងកង្វះនូវប្រព័ន្ធលូបង្ហូរទឹកប៉ះពាល់...
បុរសម្នាក់បន្ទាប់ចេញពីដកលុយធនាគារបានហើយ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប៉ះដៃចង្កូតជា...
ការថែទាំសុខភាពបឋម គឺផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាព...
កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនខ្លួនលោក ម៉ៃ សុគន្ធ តារា...
ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ទៅកាន់ភូមិភាគឦសាន គឺជាឱកាសសម្រាប់ពលរដ្ឋបានទៅឃើញពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍នៅតំបន់នោះ។ ប្រជាពលរដ្ឋសប្បាយរីករាយ និងគាំទ្រចំពោះការបង្កើតដំណើរកម្សាន្តសម្រាប់ពួកគាត់ អាចមានការឱកាសក្នុងការទៅទេសចរណ៍កម្សាន្តផង ក៏ជាផ្នែកមួយអាចឱ្យពួកគាត់បានមើលឃើញពីទិដ្ឋភាពពិតជាក់ស្តែងលើភាពរីកចម្រើននៅតំបន់ខេត្តជាប់ព្រំដែន។ ពលរដ្ឋបន្ថែមថា ការផ្តល់ដំណើរកម្សាន្តនេះ គឺជាចេតនាមួយដែលរាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋរបស់ខ្លួនបានទៅមើលឃើញពិតជាក់ស្តែងថា កម្ពុជាមិនបានកាត់ទឹកដីរបស់ខ្លួនឱ្យប្រទេសជាតិសាសន៍ណានោះឡើយ ។ សូមបញ្ជាក់ថា ការផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាលនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤តទៅ ដោយធ្វើឡើងតែនៅរៀងរាល់ចុងសប្តាហ៍តែប៉ុណ្ណោះ។ ការផ្តល់ជូននេះ គឺនឹងផ្តល់ជូនដល់ដំណាច់ឆ្នាំ២០២៤តែម្តង ។ ចំពោះការចុះឈ្មោះ គឺពលរដ្ឋអាចចុះឈ្មោះតាមប្រព័ន្ធអនឡាយ ( QR...