ព័ត៌មានជាតិ
អ្នកស្រី ដេត ម៉ាលីណា មិនទាន់បកស្រាយ ករណីម្ដាយក្មេកចោទថារៀបគម្រោងធ្វើបាបព្រះតេជគុណ ឌួង ឆាយ
ក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប ទម្លាយអាថ៌កំបាំង និងដាក់បន្ទុកថា អតីតកូនប្រសារលោកជំទាវ គឺអ្នកស្រី ដេត ម៉ាលីណា និងឪពុកក្មេក ឌួង ងៀប ជាអ្នកចូលដៃចូលជើងគ្នា ដើម្បីរៀបចំគម្រោងការជាន់ឈ្លីកេរ្តិ៍ ឈ្មោះព្រះតេជគុណ លោក ឌួង ឆាយ។
កាមេរ៉ានៅក្នុងផ្ទះជាច្រើនកន្លែង ត្រូវបានគេរៀបចំទុកជាមុន និងបានអនុញ្ញាតឲ្យលោក ឌួង ឆាយ ទៅជួប ហើយក៏ប្រើពាក្យពេចន៍ប្រមាថជាច្រើន ក្នុងគោលបំណងធ្វើឲ្យលោកទប់កំហឹងមិនបានក៏ប្រើហិង្សាលើអ្នកនាង ហើយក៏ប្រមូលវីដេអូទុកជាភស្តុតាង សម្រាប់ដាក់បន្ទុកមកលើរូបលោកតែម្តង។ នេះបើតាមការអះអាងរបស់ លោកជំទាវ ខុង លីស៊ីអាណា ម្ដាយបង្កើតព្រះតេជគុណ លោក ឌួង ឆាយ
ជុំវិញបទចោទលើករណីសមគំនិត ពីខាងភាគីអតីតម្ដាយក្មេកនេះ គេនៅមិនទាន់ឃើញមានការបកស្រាយពីលោកស្រី ដេត ម៉ាលីណា និងលោកឧកញ៉ា ឌួង ងៀប នៅឡើយទេ។ ខណៈដែលរឿងរ៉ាវខាងលើនេះ មានមហាជនរង់ចាំតាមដាន ការចេញមុខស្រាយបំភ្លឺពីសំណាក់អ្នកនាង ដេត ម៉ាលីណា ដើម្បីជម្រះមន្ទិលជុំវិញការបញ្ជាក់ពីអតីតម្ដាយក្មេកលោកជំទាវ ខុង លីលីស៊ីអាណា នៅឡើយទេ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៥ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


