ព័ត៌មានជាតិ
រកឃើញទីផ្សារងងឹតលក់វ៉ាក់សាំង និងប័ណ្ណកូវីដក្លែងក្លាយ កំពុងកើនឡើង
ក្រុមអ្នកស្រាវជ្រាវថ្មីៗនេះ បានរកឃើញថា មានទីផ្សារលក់វ៉ាក់សាំង និងប័ណ្ណកូវីដ-១៩ក្លែងក្លាយ កំពុងកើតមានឡើងដោយដាក់លក់តាមវិបសាយ និងបណ្ដាញសង្គម ដូចជា WhatsApp, Telegram និង Jabber ដែលជាទីផ្សារងងឹតកំពុងលក់លើអនឡាញជាង ១២០០កន្លែង នៅចក្រភពអង់គ្លេស និងទូទាំងពិភពលោក។ មានវិបសាយលក់វ៉ាក់សាំង និងប័ណ្ណកូវីដខុសច្បាប់ ប្រហែលជា២០ប៉ុណ្ណោះ ត្រូវបានគេរកឃើញ កាលពីខែវិច្ឆិកា ឆ្នាំមុន ប៉ុន្តែចំនួននេះបានបន្ត កើនឡើងរហូតដល់៦០០ នៅខែមករា ឆ្នាំ២០២១ ហើយបន្តកើតមានរហូតដល់១២០០ត្រឹម ខែមីនា។
កាលពីខែមុន សមាជិកសភាអង់គ្លេសបានប្រាប់ថា មនុស្សជាង១០០នាក់ ក្នុងមួយថ្ងៃប៉ុនប៉ងចូលទៅចក្រភពអង់គ្លេសដោយប្រើប័ណ្ណកូវីដ-១៩ក្លែងក្លាយ។ នៅអង់គ្លេសសព្វថ្ងៃ អ្នកដំណើរពីក្រៅប្រទេស រដ្ឋតម្រូវឱ្យមានលិខិតស្នាមផ្លូវការ រាប់បញ្ចូលទាំងការធ្វើតេស្តមុន និងក្រោយ ពេលធ្វើដំណើរបាន៕
ប្រែសម្រួល៖ វីរេបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


