Connect with us

ព័ត៌មានជាតិ

តំបន់ក្រហមនឹងត្រូវបង្រួមឱ្យនៅតូចតាច ដូចជាតាមខ្នងផ្ទះ អគារ ឬត្រឹមខុនដូរប៉ុណ្ណោះ

បានផុស

នៅ

នៅថ្ងៃ១៩ ឧសភា ខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុនជាអតិបរមា រហូតអាចនឹងមកនៅត្រឹមតាមខ្នងផ្ទះ អគារ ឬនៅតាមខុនដូរជាដើម។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ឃួង ស្រេង ក្នុងវីដេអូប្រជុំជាមួយអភិបាលខណ្ឌទាំង ១៤ នាព្រឹកថ្ងៃទី១៧ ឧសភានេះ ។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ទៀតថា៖ «ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវឲ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាពប្រជាពលរដ្ឋ និងស្បៀងអាហារ ព្រោះថា ស្បៀងរបស់យើង មានគ្រប់គ្រាន់ មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ»៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម