Connect with us

ព័ត៌មានជាតិ

កូវីដ-១៩ ឆក់យកជីវិតពលរដ្ឋម្នាក់ទៀតក្នុងខេត្តសៀមរាប

បានផុស

នៅ

លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងនៅព្រឹក​ថ្ងៃទី ១៤ ខែឧសភា​ឆ្នាំ២០២១នេះថា មានបុរសម្នាក់អាយុ៣៦ឆ្នាំ មានជំងឺទឹកនោមប្រៃរ៉ាំរ៉ៃយូរឆ្នាំ បណ្តាលឲ្យហើមខ្លួន ខូចតម្រោងនោម និងមានវិជ្ជមានកូវីដ១៩ បានទទួលមរណៈភាព នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប។

ជនរងគ្រោះ​ដែលស្លាប់មានឈ្មោះ ម៉ាក ភា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុកពួក ខេត្ត​សៀមរាប។ អ្នកជំងឺ​បានចូលសម្រាកពេទ្យនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ និងស្លាប់នៅ​ថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ ២០២១ ដោយសារ​ដោយសារជំងឺរ៉ាំរ៉ៃ និងជំងឺកូវីដ១៩៕

អត្ថបទ៖ Dy Bunnara

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម