Connect with us

ព័ត៌មានជាតិ

អាជី​វករផ្សារទួលសង្កែតវ៉ាឱ្យ​បើក​ផ្សារ និងសុំផ្អាកយកថ្លៃឈ្នួលតូប

បានផុស

នៅ

អាជីវករផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ ប្រមាណ ៥០ នាក់ នៅថ្ងៃទី ២២ ខែមិថុនានេះ បាន​ប្រ​មូល​ផ្ដុំគ្នា តវ៉ា ឱ្យអាជ្ញាធរបើកដំណើរការផ្សារលក់ដូរឡើងវិញ និងស្នើសុំឱ្យថៅកែ​ផ្សារផ្អាកយក​លុយ​ថ្លៃតូប ខណៈផ្សារកំពុងស្ថិតក្នុងពេលបិទខ្ទប់។

អាជីវករលក់ដូរផ្សារ បានឱ្យដឹងថា ផ្សារទួលសង្កែ ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជ​ធានីភ្នំពេញ ត្រូវបាន​អាជ្ញាធរ​បិទខ្ទប់ និងផ្អាកដំណើរការជាង ២ ខែមកហើយ ចាប់តាំង​ពីការ​ផ្ទុះ​កូវីដ​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយរយៈពេលនេះស្ថានភាពកូវីដ វាបានធូស្បើយឡើងវិញ នៅរាជធានីភ្នំពេញ ផ្សាររដ្ឋនានា ក៍ត្រូវ​បាន​រដ្ឋបាល​រាជធានីពេញ បានបើកដំណើរ ការឡើងវិញ។

ម្យ៉ាងវិញទៀត ផ្សារមិនរៀបរយនៅតាមដងផ្លូវ ខាង​លិច ផ្សារសាំហាន់,និងខាងមុខ ក៍បានបើក​លក់​វិញ និងម្យ៉ាងទៀត រោងចក្រ នៅទល់មុខនោះ ក៍​បាន​បើកដំណើរការឡើងវិញ។

ដោយឡែក ពួកគាត់​ដែល លក់ដូរ នៅក្នុងផ្សារសាំហាន់ ដែល​ជាទី​តាំង មានផ្លូវធំទូលាយ និងតូប​លក់​ដូរ មានរបៀបរៀបរយល្អ ជាងផ្សាររដ្ឋមួយចំនួនផង ពុំត្រូវ​បាន​អាជ្ញាធរ បើកអោយលក់ដូរបែប​នេះ​ទៅ​វិញ។

អាជីវករ ក៍បាននិយាយត្អូញត្អែរថា មួយរយះពេលកន្លងនេះពួកគាត់រស់នៅ ក្នុងតំបន់បិទខ្ទប់ លំ​បាក​វេទនាណាស់និយាយមិនពេញខ្លះ ស្ទើរ អត់បាយហូប ណាមួយ លុយបង់ធានាគា, លុយបង់​ថ្លៃ​ផ្ទះ​ជួល និងលុយបង់ថ្លៃតូប ដែលបិទផ្សារមិនបានលក់ដូរ ហើយត្រូវថៅកែផ្សារទារឱ្យ​បង់៥០​ភាគ​រយ​ទៀត។

ដោយសារតែស្ថានភាពសេដ្ឋកិច្ច គ្រូសារធ្លាក់ចុះ ណាមួយឃើញ ផ្សាររដ្ឋ មួយចំនួន រោងចក្រ បាន​ដំណើរការឡើងវិញ ទើបពួកគាត់ស្នើសុំដល់អាជ្ញាធរ មេត្តាជួយសម្រួល បានបើក​ផ្សារសាំហាន់នេះ បានលក់ដូរ រកស៊ី ឡើងវិញដើម្បីផ្គត់ផ្គង់ជីវភាពបន្តទៅទៀត។

អាជីវករផ្សារបានឱ្យដឹងថា ប្រសិនជា រដ្ឋបាល​រាជ​ធានី​ភ្នំពេញ មិន​ទាន់​បើក​ដំណើរ​ការ​ផ្សារ​នេះឡើង​វិញ​នោះទេដោយយល់ថា ស្ថានភាពកូវីដ១៩ មិន​អំណោយផល អាជ្ញាធរ គួរជួយ​អន្តរាគមន៍ ដើម្បី ឱ្យថៅ​កែផ្សារ កុំយកថ្លៃឈ្មួលតូប​មួយ​រយៈ​ នៅ​ពេល ដែល ផ្សារកំពុងតែបិទទ្វារ៕

អត្ថបទ៖ ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

Britney Spears​ ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង

ព័ត៌មានជាតិ១ ម៉ោង មុន

តើសម្ដេច នរោត្តម ច័ក្រពង្ស់ ដែលទើបដំឡើងព្រះឋានៈជាសម្ដេចក្រុមព្រះ មានព្រះជីវប្រវត្តិយ៉ាងណា?

ព័ត៌មានជាតិ១ ម៉ោង មុន

មក​ដឹង​យុទ្ធសាស្រ្ត​ការងារ​អាទិភាព​ក្រសួង​ចំនួន ៣ នៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ

សន្តិសុខសង្គម១ ម៉ោង មុន

ខណ្ឌច្បារអំពៅ ដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ជាលទ្ធផលពុំមានបទល្មើស

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម