ព័ត៌មានជាតិ
ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស
អ្នកចិញ្ចឹមទាយកស៊ុតបានលើកឡើងថា តម្លៃពងទានៅលើទីផ្សារក្នុងស្រុកកំពុងប្រឈបបញ្ហាធ្លាក់ចុះ ដោយសារការនាំចូលស៊ុតទាពីប្រទេសវៀតណាម ខណៈពួកគាត់ស្នើឱ្យរដ្ឋាភិបាលចេញវិធានការទប់ស្កាត់។

លោក គឹង វ៉ាន់ឆៃ អាយុ ៣១ ឆ្នាំ អ្នកចិញ្ចឹមទាយកស៊ុត ស្ថិតនៅភូមឆ្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឱ្យដឹងថា តម្លៃពងទាបានធ្លាក់ចុះពី ៥០០ រៀលក្នុង១ គ្រាប់ មកនៅត្រឹម ៣៥០ រៀល ឬ ៣៨០ រៀល ក្នុង១ គ្រាប់ ដែលលោកប្រាប់ថា ជាតម្លៃទាប មិនអាចចំណេញនោះទេ បើទូទាត់ថ្លៃចំណាយទៅលើចំណី និងការដឹកជញ្ជូន។ លោកថា ការធ្លាក់តម្លៃនេះ ដោយសារការនាំចូលស៊ុតពីប្រទេសវៀតណាមច្រើនលើសលប់។
អ្នកស្រី ម៉ោង ស្រីពៅ អគ្គនាយកាភូមិពងទាខ្មែរបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែមីនាថា តម្លៃពងទាលក់បោះដុំនៅតាមសហគមន៍បានធ្លាក់ចុះ ៣៨០ រៀល ក្នុង១គ្រាប់ អំឡុងខែកុម្ភៈ និងដើមខែ មីនា ប៉ុន្តែវាបានឡើងថ្លៃបន្តិចវិញចាប់ពីពាក់កណ្ដាលខែមីនា។

អ្នស្រីប្រាប់ថា ក្រុមហ៊ុនអ្នកស្រីបញ្ជាទិញពីប្រជាកសិករនៅតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា ក្នុងតម្លៃឡើងចុះតាមទីផ្សារ ហើយតម្លៃធ្លាក់ចុះនេះ ដោយសារការនាំចូលពងទាពីក្រៅប្រទេសច្រើន ហើយមានតម្លៃទាបជាងក្នុងស្រុក។
អ្នកស្រី ម៉ោង ស្រីពៅ៖ «ការធ្លាក់តម្លៃដោយសារពងទានាំចូលមកច្រើនពេក យើងអត់ដឹងថា ការនាំចូលរបស់គេយ៉ាងម៉េចទេ ព្រោះយើងគ្រាន់តែជាឈ្មួញដូចគ្នា តែគ្រាន់តែដឹងថា ពងនៅខាងគេថោកជាងខាងយើង»។
អ្នកស្រី ម៉ោង ស្រីពៅបន្តថា នៅសហគមន៍ពងទាក្នុងស្រុកលក់ ៣៨០ ក្នុង១គ្រាប់ ហើយពងទានាំចូលក់តែ ៣៥០ ក្នុង១ គ្រាប់ ក៏ខុសគ្នា ៣ កាក់ដែរ ដូច្នេះឈ្មួញកណ្ដាលប្រាកដជាយកតម្លៃ ៣៥០ រៀលហើយ។ ម្យ៉ាងទៀត ពងទានាំចូលក៏ធំជាងពងទាក្នុងស្រុកដែរ អញ្ចឹងលក់អត់ឈ្នះគេទេ។
បើតាមអ្នកស្រី ម៉ោង ស្រីពៅ សង្វាក់ផលិតកម្មចិញ្ចឹមរបស់កសិករមិនមានថមថយទេ ប៉ុន្តែគ្រាន់តែចួបបញ្ហាតម្លៃទីផ្សារធ្លាក់ចុះប៉ុណ្ណោះ ក្នុងគ្រាដែលកសិករផលិតបានច្រើន។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ថា តម្លៃពងទាបានធ្លាក់ចុះយ៉ាងខ្លាំងមួយរយៈ ដែលប៉ះពាល់ដល់ការខាតបង់របស់ប្រជាកសិករ លោកថា ការធ្លាក់តម្លៃដោយសារការនាំចូលពីប្រទេសវៀតណាមច្រើន និងការចិញ្ចឹមទាដេញតាមស្រែដែលធ្វើឱ្យពងទាតូច។
លោក ស្រ៊ុន ពៅ សំណូមពរឱ្យរដ្ឋាភិបាលជួយទប់ស្កាត់ កុំឱ្យនាំចូលស៊ុតទាច្រើនលើសលប់ ដើម្បីជួយប្រជាកសិករក្នុងស្រុក។
យោងតាមតារាងតម្លៃទំនិញប្រចាំថ្ងៃរបស់ ធនាគារ ARDB នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តម្លៃពងទា មួយគ្រាប់ ៥០០ រៀល ពងមាន់ ១ គ្រាប់ ៥០០ រៀល៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


