វប្បធម៌ ជំនឿ
ព្រះ ហុក ឡុក សៀវ មិនមែនដាក់ឲ្យតែបាននោះទេ ប្រយ័ត្ននាំរឿងក្ដៅក្រហាយចូលផ្ទះ
បើតាមជំនឿជនជាតិចិន ឬខ្មែរស្រឡាយចិនមួយចំនួន តែងនិយមតាំងព្រះ ហុក ឡុក ស៊ីវ ក្នុងផ្ទះ ដែលជានិមិត្តរូប នៃលាភសំណាង និងសុភមង្គលពេញលេញក្នុងគ្រួសារ។

យ៉ាងណាមិញ ព្រះហុក ឡុក ស៊ីវ ក៏មិនមែនចេះតែដាក់ឲ្យបានតាមតែចិត្តចង់នោះទេ។ ប្រសិនបើអ្នកដាក់ព្រះចិនទាំង ៣ អង្គ មិនចំទិសដៅ នោះគ្រោះអាក្រក់នឹងចូលមកក្នុងផ្ទះ កាត់លាភវិញអស់មិនខាន។
ថ្ងៃនេះ គ្រូ ណុប សូមណែនាំវិធីដាក់ព្រះ ហុក ឡុក ស៊ីវ ក្នុងផ្ទះ ដើម្បីនាំសំណាង សិរីមង្គល ជូនដល់សមាជិកគ្រួសារទាំងអស់គ្នា។
ទីតាំងដែលត្រូវដាក់ព្រះ ហុក ឡុក ស៊ីវ (Hok Lok Siu)
លំដាប់ទីតាំង៖ ហុកនៅ កណ្ដាល ឡុកនៅ ខាងឆ្វេង ហើយស៊ីវនៅ ខាងស្ដាំ។ អាចដាក់ក្នុងសាលប្រជុំ កន្លែងការងារបាន បើដាក់ក្នុងបន្ទប់ទទួលភ្ញៀវ ត្រូវឲ្យព្រះបែរមុខចេញក្រៅ ទ្វារផ្ទះ ឬខាងមុខផ្ទះវិញ។
ហាមដាច់ខាតកុំបំបែកព្រះហុក ឡុក ស៊ីវ ចេញពីគ្នា ប្រយ័ត្ននាំរឿងក្ដៅ ក្រហាយ ដាក់សមាជិកគ្រួសារ ឬកន្លែងការងារ។
ព្រះទាំងបី គួរតែត្រូវបានរៀបចំយ៉ាងល្អ និងសំអាតញឹកញាប់ នៅ ទីអាសនៈ ចៀសវាងកខ្វក់ អាចកាត់លាភសំណាងចេញបាន។ ជាពិសេស មិនគួរដាក់ក្នុងបន្ទប់គេង ដាក់នៅ មុខបន្ទប់ទឹក និងផ្ទះបាយទេ។

ប្រសិនបើអ្នកមានបំណងចង់តាំងព្រះ ហុក ឡុក ស៊ីវ ហើយបានធ្វើតាម គ្រូ ណុប ប្រាប់ នោះសមាជិកគ្រួសារ ឬកន្លែងការងារ នឹងមានតែរឿងល្អៗ សុភមង្គលចូលមកក្នុងជីវិតមិនខាន៕
គ្រូ ណុប
ចុចអាន៖វក ម្សាញ់ កុរ និង ខាល ឡាក់ឆុងឆ្នាំ ២០២២ ប្រញាប់កាត់គ្រោះសែនផ្តាច់ឆ្នាំ យកលាភសំណាងមកវិញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


